ឯកឧត្តម សាយ សំអាល់ បើកកិច្ចប្រជុំត្រួតពិនិត្យការទន្ទ្រានដីព្រៃនៅសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់
ថ្ងៃ សៅរ៍, 23 វិច្ឆិកា, 2019ឯកឧត្តម សាយ សំអាល់ បើកកិច្ចប្រជុំត្រួតពិនិត្យការទន្ទ្រានដីព្រៃនៅសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់
នៅសាលាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន ដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យការទន្ទ្រានដីព្រៃនៅសហគមន៍តំបន់ការពារធម្មជាតិភូមិស្ទឹងថ្មី នៃដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងភូមិប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចប្រជុំបានដំណេីរការដោយមានការចួលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងសហគមន័ និងអង្គការជាដៃគូជាច្រេីននាក់។
ក្នុងពិធីនេះ ឯកឧត្តម សាយ សំអាល់ បានលេីកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធនិងដៃគូចូលរួមរអភិវឌ្ឍន៍តំបន់សហគមន៍នេះដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការធ្វើផ្លូវថ្នល់ ទឹកស្អាត ផ្តល់នូវចំណេះដឹងលើការចិញ្ចឹមសត្វដើម្បីប្រជាសហគមន៍អាចដោះស្រាយជីវភាពរស់នៅបានធូរធារ។ ក្រៅពីនេះក្រសួងបរិស្ថាននឹងចូលរួមសហការជាមួយក្រសួងសុខាភិបាល លុបបំបាត់នូវជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺអេដស៍និងក៏ដូចជាជួយលើវាក់សាំងបង្ការរោគជំងឺមួយចំនួនតាមសហគមន៍ផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំនៅក្នុងពេលនេះ មានការលើកឡើងជុំវិញបញ្ហាជនល្មើសបានទន្រ្ទានឈូសឆាយដីតំបន់សហគមន៍មកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនដែលនឹងត្រូវចាត់វិធានការផ្លូវច្បាប់នាថ្ងៃខាងមុខ។
សូមបញ្ជាក់ថាដែនជម្រកសត្វព្រៃភ្នំសំកុសនេះ មានទីតាំងសិ្ថតនៅខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង ដែលមានផ្ទៃក្រឡា៣សែនហិកតារចេញដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣៕