ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបើកកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងនិងអភិរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ស្រុកសំឡូត៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុស»នាសាលាស្រុកសំឡូត ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តប៉ែលិន លោក សើ សាម៉េត អភិបាលស្រុកសំឡូត និងដោយមានការចូលរួមពីសំណាក់មន្រ្តីនៃក្រសួងបរិស្ថាននិងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថាកិច្ចប្រជុំនេះមានគោលដៅផ្តោតសំខាន់ទៅលើការទប់ស្កាត់ និងបង្ក្រាបការទន្រ្ទាន និងកាន់កាប់ដីធ្លីដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុស» ក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងពិនិត្យ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលបាននិងកំពុងកើតមានទាក់ទងនឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងព្រមទាំងចូលរួមក្នុងការអភិវឌ្ឍសហគមន៍ការពារធម្មជាតិដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការគិតគូរពីការធ្វើហេដ្ឋារចនាសម្ព័ន្ធនានា ដែលក្នុងនោះរួមទាំងគម្រោងទឹកស្អាត ផ្តល់នូវចំណេះដឹងលើការចិញ្ចឹមសត្វ ដើម្បីប្រជាសហគមន៍អាចដោះស្រាយជីវភាពរស់នៅបានធូរធាផងដែរ។

គួរបញ្ជាក់ថាតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតមានភូមិសាស្ត្រស្ថិតក្នុងខេត្តបាត់ដំបងមួយផ្នែក និងខេត្តប៉ៃលិនមួយផ្នែកដែលមានផ្ទៃដីសរុបចំនួន ៦០ ០០០ ហិកតា ហើយដែនជម្រកសត្វព្រៃភ្នំសំកុសមានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង មានផ្ទៃដីទំហំ ៣៣៥ ៧៥០ ហិកតា។

 

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ ៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ
ថ្ងៃ ពុធ, 20 មករា, 2021 ឯកឧត្តម សាយ សំអាល់ ៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ
មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម ០​៦​រូបនៃដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ​ទទួល​បាន​ប័ណ្ណសរសើរ​មេត្រីភាព​ពី​ក្រសួងបរិស្ថាន​
ថ្ងៃ ពុធ, 20 មករា, 2021 មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម ០​៦​រូបនៃដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ​ទទួល​បាន​ប័ណ្ណសរសើរ​មេត្រីភាព​ពី​ក្រសួងបរិស្ថាន​
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការពារនិងអភិរក្សធនធានធម្មជាតិ
ថ្ងៃ ពុធ, 20 មករា, 2021 មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការពារនិងអភិរក្សធនធានធម្មជាតិ