មន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយការងារបរិស្ថានបញ្ជ្រាបគោលការណ៍ណែនាំសាលាមេត្រីភាពបរិស្ថាន និងការផ្តល់ធុងសំរាម
ថ្ងៃ ព្រហស្បតិ៍, 21 វិច្ឆិកា, 2019ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយការងារបរិស្ថានបញ្ជ្រាបគោលការណ៍ណែនាំសាលាមេត្រីភាពបរិស្ថាន និងការផ្តល់ធុងសំរាម ដែលបានប្រព្រឹត្តទៅនៅវិទ្យាល័យអូរអំបិល ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រធានក្រុមប្រឹក្សាក្រុង អាជ្ញាធរ កងកំលាំង និងបុគ្គលិកក្រុមហ៊ុន សរុបចំនួន ៩៨៥នាក់។
យុទ្ធនាការនេះ ក្នុងគោលបំណងបញ្ជ្រាបការអប់រំបរិស្ថានដល់សិស្សានុសិស្សពីគោលការណ៍ណែនាំសាលាមេត្រីភាពបរិស្ថាន ការបំផុសចលនាចូលរួមប្រឡងប្រណាំងសាលាមេត្រីភាពបរិស្ថាន និងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ដែលជាគោលដៅរបស់ក្រសួងបរិស្ថាន-ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រែក្លាយសាលារៀន ឱ្យទៅជាសាលាបៃតង សាលាស្អាត មានសោភ័ណភាព គ្មានថង់ប្លាស្ទីក និងការគ្រប់គ្រងសំណល់សំរាមបានត្រឹមត្រូវ៕