ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ចូលរួមពិធីថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។
សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ។

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ រហូតទទួលបានព្រះគោរមងារថា «ទេពនាថវដ្តីឯក» ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងសកលលោក៕

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ ៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ
ថ្ងៃ ពុធ, 20 មករា, 2021 ឯកឧត្តម សាយ សំអាល់ ៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត និងមានឆន្ទៈការលះបង់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ
មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម ០​៦​រូបនៃដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ​ទទួល​បាន​ប័ណ្ណសរសើរ​មេត្រីភាព​ពី​ក្រសួងបរិស្ថាន​
ថ្ងៃ ពុធ, 20 មករា, 2021 មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម ០​៦​រូបនៃដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ​ទទួល​បាន​ប័ណ្ណសរសើរ​មេត្រីភាព​ពី​ក្រសួងបរិស្ថាន​
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការពារនិងអភិរក្សធនធានធម្មជាតិ
ថ្ងៃ ពុធ, 20 មករា, 2021 មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការពារនិងអភិរក្សធនធានធម្មជាតិ