កម្ពុជារៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអនុតំបន់អាស៊ីអាគ្នេយ៍ របស់បណ្តាញអាស៊ីប៉ាស៊ីហ្វិចសម្រាប់ការស្រាវជ្រាវការប្រែប្រួលអាកាសធាតុសាកល (APN)

សមាជិកគណៈកម្មធិការអនុតំបន់អាស៊ីអាគ្នេយ៍ របស់បណ្តាញអាស៊ីប៉ាស៊ីហ្វិចសម្រាប់ការស្រាវជ្រាវការប្រែប្រួលអាកាសធាតុសាកល ASIA-PACIFIC NETWORK(APN) មកពី៦ប្រទេស ក្នុងនោះមានប្រទេសកម្ពុជា,ឡាវ ,ថៃ ,ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងវៀតណាម បានជួបគ្នាក្នុងកិច្ចប្រជុំលើកទី១២ ទាក់ទងនឹងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងបរិស្ថាន រយៈពេល២ថ្ងៃ ចាប់ពិថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ពិធីបើកនៃវេទិកា បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងប្រទេសសមាជិក និងដៃគូអភិវឌ្ឍន៍ ជាច្រើននាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍសមត្ថភាពទាក់ទងនឹងវិទ្យាសាស្រ្ត ការផ្លាស់ប្តូរជាសាកលនៃបរិស្ថាន ការបន្សាំរបស់ទីក្រុងនិងការប្រែប្រួលអាកាសធាតុ ដែលជាកង្វល់រួមក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម ជួប បារីស៍ បានឱ្យដឹងថាកិច្ចប្រជុំអនុតំបន់អាស៊ីអាគ្នេយ៍លើកទី១២ នាពេលនេះនឹងពិនិត្យមើលវឌ្ឍនភាពការងាររបស់ខ្លួន និងពិភាក្សាបន្ថែមទៀតលើផែនការសកម្មភាពនាពេលអនាគត។ ឯកឧត្តម បានចាត់ទុកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មធិការ បានបង្កើនការទាក់ទងក្នុងចំណោមបណ្តាប្រទេសសមាជិកក្នុងតំបន់ ហើយបាននាំឱ្យមានលទ្ធផលផ្លែផ្កាឆ្លើយតបនឹងដល់ការគ្រប់គ្រងបរិស្ថានជាច្រើន។ កិច្ចប្រជុំដែលរៀបចំឡើងនៅកម្ពុជានេះដែរ នឹងផ្តល់ផលប្រយោជន៍សំខាន់ដល់កម្ពុជា ច្រើនថែមទៀត ដូចជាទៅលើការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តបរិស្ថាន ហើយកម្ពុជានឹងអាចពង្រឹងនូវសមត្ថភាពដល់យុវជន ពិសេសទៅលើចំណេះដឹងបរិស្ថានតែម្តង។

គួរបញ្ជាក់ថា នៅក្នុងវេទិកាពិភាក្សាជាបន្តបន្ទាប់នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអនុតំបន់អាស៊ីអាគ្នេយ៍របស់ APN បានបង្ហាញឆនៈរួមគ្នា ដើម្បីធានាការគ្រប់គ្រងបរិស្ថានតំបន់ និរន្តរភាពក្នុងតំបន់ទាំងពេលបច្ចុប្បន្ននិងសកម្មភាពនាពេលអនាគតផងដែរ៕

ព័ត៌មានបន្ថែម

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ លើគម្រោង “ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ”
ថ្ងៃ សៅរ៍, 6 មិនា, 2021 កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ លើគម្រោង “ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ”
រយៈពេល១សប្ដាហ៍ អន្ទាក់ចាប់សត្វព្រៃជិត៥០០ខ្សែក្នុងដែនជម្រកសត្វព្រៃស្រែពក ត្រូវបានដោះ និងសាប្រមូលយកទៅកម្ទេចចោល
ថ្ងៃ សៅរ៍, 6 មិនា, 2021 រយៈពេល១សប្ដាហ៍ អន្ទាក់ចាប់សត្វព្រៃជិត៥០០ខ្សែក្នុងដែនជម្រកសត្វព្រៃស្រែពក ត្រូវបានដោះ និងសាប្រមូលយកទៅកម្ទេចចោល
ប្រកាសផ្លាស់ប្ដូរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃ សៅរ៍, 6 មិនា, 2021 ប្រកាសផ្លាស់ប្ដូរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាប