ឯកឧត្តម​ ជួប​ ប៉ារីស៍​ ផ្តល់​កូនឈេី​និងចូលរួមដាំកូនឈេីនៅវិទ្យាល័យហ៊ុន សែន អង្គស្នួលនិងអនុវិទ្យាល័យបែកចាន

នាព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នា២០១៩ ឯកឧត្តម ជួប ប៉ារីស អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានផ្តល់កូនឈើ និងដាំកូនឈើដែលជាអំណោយរបស់ ឯកឧត្តម​ សាយ​ សំអាល់​រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ ចំនួន ៣០០ ដើម​ នៅវិទ្យាល័យហ៊ុន សែន អង្គស្នួល និងអនុវិទ្យាល័យបែកចាន ក្នុងឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

្រឹត្តិការណ៍​នេះ​ បានរៀបចំឡេីងដោមានការចូលរួមពីអាជ្ញាធរ​ គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុន សែនអង្គស្នួល និងអនុវិទ្យាល័យបែកចាន​ ជាច្រើន​នាក់។

ក្នុងឱកាសនេះ ឯកឧត្តម​ ជួប​ ប៉ារីស៍​ បានធ្វើការលេីកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ​ និងចូលរួមថែរក្សាបរិស្ថាន គ្រប់គ្រងសំរាម សំណល់របស់ខ្លួនឲ្យបានល្អ​ នងបង្កើនភាពបៃតងក្នុងសាលា និងសហគមន៍របស់ខ្លួន។​

សូមបញ្ជាក់ថា​ ឯកឧត្តមអគ្គនាយក បានចែកជូននិងចូលរួមដាំកូនឈើជាមួយអាជ្ញាធរ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅក្នុងបរិវេណសាលារៀនប្រកបដោយភាពសប្បាយរីករាយ និងស្និតស្នាលបំផុត​។

ព័ត៌មានបន្ថែម

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ លើគម្រោង “ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ”
ថ្ងៃ សៅរ៍, 6 មិនា, 2021 កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ លើគម្រោង “ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ”
រយៈពេល១សប្ដាហ៍ អន្ទាក់ចាប់សត្វព្រៃជិត៥០០ខ្សែក្នុងដែនជម្រកសត្វព្រៃស្រែពក ត្រូវបានដោះ និងសាប្រមូលយកទៅកម្ទេចចោល
ថ្ងៃ សៅរ៍, 6 មិនា, 2021 រយៈពេល១សប្ដាហ៍ អន្ទាក់ចាប់សត្វព្រៃជិត៥០០ខ្សែក្នុងដែនជម្រកសត្វព្រៃស្រែពក ត្រូវបានដោះ និងសាប្រមូលយកទៅកម្ទេចចោល
ប្រកាសផ្លាស់ប្ដូរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃ សៅរ៍, 6 មិនា, 2021 ប្រកាសផ្លាស់ប្ដូរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាប