ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបន្តលើកទឹកចិត្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិកលើវិស័យបរិស្ថាន និងធនធានធម្មជាតិ

កម្ពុជានិងសហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការល្អបន្តទៀតលើវិស័យបរិស្ថាននិងធនធានធម្មជាតិ។ ការគូសបញ្ជាក់ពីគោលជំហរនេះបានធ្វើឡើងនៅអំឡុងពេលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជានាទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងជំនួប ភាគីទាំងពីបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងសហរដ្ឋអាមេរិកលើកិច្ចការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាកិច្ចគាំពាររិស្ថាន ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានលើកឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហរស្ឋអមេរិកនាពេលថ្មីៗនេះ។ ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា ប្រទេសកម្ពុជាមានតំបន់ការពារធនធានធម្មជាតិច្រើនជាងគេនៅតំបន់អាស៊ី ដែលប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះមានផ្ទៃដីរហូតដល់ជាង ៧,២លានហិចតា ស្មើនឹង៤១%នៃផ្ទៃដីប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរ្ឋទូតសហរដ្ឋអាមិក ប៉ាទ្រិក ម័រហ្វី បានសម្តែងការកោតសរសើរចំពោះក្រសួងបរិស្ថានដែលបានបំពេញការងារបានយ៉ាងល្អនាពេលកន្លងមកដើម្បីឧត្តមប្រយោជន៍ប្រជជនកម្ពុជា និបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមរិកលើការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចំពោះការវាយតម្លៃនិងពាក្យពេចន៍ដ៏ល្អនេះ។ ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាបច្ចុប្បន្នមានការយល់ដឹងខ្ពស់ពីបញ្ហាបរិស្ថាន ដោយសារកត្តាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចជាង៧%ជាប់គ្នាជាប្រចាំ ក្នុងអំឡុងជាង២០ឆ្នាំ មកនេះបានចូលរួមផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។ ម្យ៉ាងទៀត រាជរដ្ឋភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់លើការគ្រប់គ្រងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ កត្តាទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានពេលវេលា ងាកមកគិតគូរពីបញ្ហាបរិស្ថាន និងបានចូលរួមផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានលើកទឹកចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើការគ្រប់គ្រងធនធានធម្មជាតិនៅព្រះរាជាណាចក្រកម្ពុជា និងផ្តោតលើការកសាងសមត្ថភាពមន្រ្តីឧទ្យានុរក្ស ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព។

ព័ត៌មានបន្ថែម

កិច្ចពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE)
ថ្ងៃ ពុធ, 24 កុម្ភៈ, 2021 កិច្ចពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE)
ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021 ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021 កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន