មកមេីលសត្វកុករាប់ពាន់ក្បាលរស់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវ

នៅពេលចុះល្បាតនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តតាកែវ ថតបានហ្វូងសត្វកុកចុះស្វែងរកចំណីយ៉ាងច្រើន និងរស់នៅដោយរីករាយ។
សូមរំលឹកថា រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានផ្ទៃដីទំហំ៨.៣០៥ ហិកតាដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែល សម្បូរទៅដោយសត្វស្លាបព្រៃ។តំបន់ការពារទេសភាព បង្កើតឡើងដើម្បីធានាថែរក្សា និងការពារសោភ័ណភាព ធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះនិងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការ ប្រើប្រាស់ប្រកបដោយ និរន្តរភាព ក៏ដូចជាលើកកម្ពស់ការចូលរួម របស់សហគមន៍មូលដ្ឋាននិងសាធារណជនក្នុងការរួមចំណែក ដល់ការ គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថាន កន្លងមក បានសហការជាមួយដៃគូ អាជ្ញាធរពាក់ព័ន្ធ បានចុះទៅសិក្សាអំពីសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ហើយបានរកឃើញសត្វស្លាប ៤០ប្រភេទផ្សេងគ្នា ក្នុងនោះមានប្រភេទសត្វកុកក្រោងតូច-មធ្យមផងដែរ។

ព័ត៌មានបន្ថែម

កិច្ចប្រជុំ ស្តីពី ការស្នើសុំទីតាំងដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់
ថ្ងៃ ព្រហស្បតិ៍, 26 វិច្ឆិកា, 2020 កិច្ចប្រជុំ ស្តីពី ការស្នើសុំទីតាំងដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់
កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា