នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីស្តីការក្រសួងបរិស្ថាន នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានរៀបចំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុង ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ ក.ជ.អ.ច. និងជាប្រធានក្រុមការងារថ្នាក់ជាតិ ដោយមានការចូលរួមពីឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ព្រមទាំងតំណាងអន្តរក្រសួង សរុបចំនួន ២៥នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ និងលើកជាសំណូមពរ សម្រាប់ជាមូលដ្ឋានលើការត្រៀមពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀង អន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ជាមួយភាគីរុស្សី និងសេចក្តីព្រាងអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងវិស័យឧស្សាហកម្មនុយក្លេអ៊ែរជាមួយភាគីចិន។

ព័ត៌មានបន្ថែម

ក្រុមការងារអន្តរក្រសួងពិនិត្យលើការចុះកំណត់តំបន់ស្ថានីយបុរាណនៅខេត្តតាកែវ
ថ្ងៃ ចន្ទ, 6 កក្កដា, 2020 ក្រុមការងារអន្តរក្រសួងពិនិត្យលើការចុះកំណត់តំបន់ស្ថានីយបុរាណនៅខេត្តតាកែវ
កូនឈើចំនួន៤ម៉ឺនដើម ជាប្រភេទព្រៃឈើលិចទឹក ត្រូវបានដាំស្តារព្រៃឡើងវិញនៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣នៃភាគខាងជើងបឹងទន្លេសាប
ថ្ងៃ ចន្ទ, 6 កក្កដា, 2020 កូនឈើចំនួន៤ម៉ឺនដើម ជាប្រភេទព្រៃឈើលិចទឹក ត្រូវបានដាំស្តារព្រៃឡើងវិញនៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣នៃភាគខាងជើងបឹងទន្លេសាប
មន្រ្តីជំនាញក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យប្រភពទឹកសាប និស្ថានភាពអភិវឌ្ឍឆ្នេរ នៅក្រុងកោះរ៉ុង
ថ្ងៃ ចន្ទ, 6 កក្កដា, 2020 មន្រ្តីជំនាញក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យប្រភពទឹកសាប និស្ថានភាពអភិវឌ្ឍឆ្នេរ នៅក្រុងកោះរ៉ុង