នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ បានចូលរួមពិធីក្រុងពាលីដើម្បីរៀបចំការប្រគំតន្ត្រី «ទន្លេតែមួយ រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»ដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថាន និងកែប្រែឥរិយាបថសាធារណជនទាក់ទងនឹងសំណល់ប្លាស្ទិក។ ការប្រគំតន្ត្រីរយៈពេល ៣ ថ្ងៃដោយមានការសហការរៀបចំពីក្រុមហ៊ុន បារមី ប្រូដាក់សិន គាំទ្រឧបត្ថម្ភដោយអង្គការ UNDP ស្ថានទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជា ក្រុមហ៊ុនមីស៊ុយបីស៊ី ក្រុមហ៊ុនបារមី ប្រូដាក់សិន
និងក្រុមហ៊ុនForte។ ការប្រគំតន្ត្រីបញ្ជ្រាបចំណេះដឹងបរិស្ថាននេះនឹងផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ PNN និង APSARA TV។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”
ថ្ងៃ អង្គារ, 27 តុលា, 2020 ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើកទី៤”
សារលិខិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 27 តុលា, 2020 សារលិខិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០
ថ្ងៃ ចន្ទ, 26 តុលា, 2020 សន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០