ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីបើកសិក្ខាសាសាលាស្តីពីសេរីភាពសារព័ត៌មាន«សារព័ត៌មានក្នុងការអភិវឌ្ឍ»រៀបចំឡើងដោយអង្គភាពព័ត៌មានថ្មីៗ នៅខេត្តព្រះសីហនុ
ថ្ងៃ ព្រហស្បតិ៍, 7 វិច្ឆិកា, 2019នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីបើកសិក្ខាសាសាលាស្តីពីសេរីភាពសារព័ត៌មាន«សារព័ត៌មានក្នុងការអភិវឌ្ឍ»រៀបចំឡើងដោយអង្គភាពព័ត៌មានថ្មីៗ នៅខេត្តព្រះសីហនុ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយពីការពិត ព័ត៌មានពិតប្រកបដោយប្រភពច្បាស់លាស់ ដែលជួយដល់ការយល់ដឹងរបស់សាធារណជន ជាពិសេសនៅ កម្ពុជាដែលសេដ្ឋកិច្ចមានការរីកចម្រើន មានការអភិវឌ្ឍ ដែលចាំបាច់ត្រូវមានការផ្សព្វផ្សាយពីការពិតដល់ប្រជាពលរដ្ឋ និងពិភពលោកបានដឹង។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «រូបភាពរបស់ប្រទេសកម្ពុជាបច្ចុប្បន្នមាន ២ គឺទី១ ជារូបភាពកម្ពុជាពិតដែលមានសន្តិភាព ការអភិវឌ្ឍ មានសេរីភាព និងទី២ ជារូបភាពកម្ពុជាអាក្រក់នៅក្រៅប្រទេសដែលអាស្រ័យលើបបូរមាត់របស់ ជនបរទេសមួយចំនួន ឬសារព័ត៌មានបរទេសខ្លះ»។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាការអភិវឌ្ឍនៅលើពិភពលោកកើនឡើង និងកាន់តែមានភាពស្មុគ្រស្មាញ និងលំបាក ដែលចាំបាច់ទាមទារឱ្យមានតួនាទីរបស់អ្នកសារព័ត៌មានកាន់តែ សកម្មដើម្បីផ្តល់ព័ត៌មានពិតដល់សាធារណជន និងអាជ្ញាធរពាក់ព័ន្ធ។