វិទ្យាល័យ​ឬស្សីកែវ​ទទួល​បានប័ណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន

គណ:គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សវិទ្យាល័យឬស្សីកែវមានសេចក្តីត្រេកអរ និងសំដែងនូវសេចក្តីរីករាយ ដោយនឹកស្មានមិនដល់ នៅពេលដែលបានទទួលប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាន ។ នេះជាការលើកឡើងពី លោក ចៅ​ វិរ:យុទ្ធ​ នាយកវិទ្យាល័យឬស្សីកែវ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពេលទទួលប័ណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន ដែលប្រគល់ដោយ​ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។ លោក​ចៅ​ វិរ:​យុទ្ធ​បានបង្ហាញថា​កន្លងមក​ សាលា​រៀន​បានខិតខំប្រឹងប្រែងបង្កើតជាកន្លែងមេត្រីភាពបរិស្ថាន មានសកម្មភាព និងផែនការលើកកម្ពស់អនាម័យបរិស្ថាន ការអភិរក្សធម្មជាតិ ការចូលរួមកាត់បន្ថយការប្រើប្រាសបា្លស្ទិក និងការបង្កើតជាសួនជីវៈចម្រុះនៅក្នុងសាលារៀន ស្របតាមគោលការណ៍ណែនាំសាលាមេត្រីបរិស្ថាន។ លោកនាយកវិទ្យាល័យឬស្សីកែវ បានបញ្ជាក់ថា ការទទួលបានការគាំទ្រពីក្រសួងបរិស្ថាននេះ វាជាការខិតខំរបស់ សិស្សានុសិស្សទាំងអស់គ្នា ដែលគោរពវិន័យ គោរពខ្លួនឯង និង ស្រឡាញ់បរិស្ថាន។
ឯកឧត្តម ជួប ប៉ារីស បានលេីកឡេីងថា បរិស្ថានបរិសុទ្ធ នាំអោយយើងមានសុខភាពល្អ មានប្រាជ្ញាឈ្លាសវៃ ទាំងនេះគឺអាស្រ័យដោយ​យើងទាំងអស់គ្នាចូលរួម។ ប័ណ្ណសរសើរដែលក្រសួងបរិស្ថាន ផ្តល់ជូនថ្ងៃនេះ ជាការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួម សំអាតអនាម័យបរិស្ថាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបង្កើតគម្របបៃតងនៅក្នុងសាលារៀន។ ឯកឧត្តម បានគាំទ្របន្ថែមទៀតដល់ការខិតខំរបស់សាលារៀន ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពល និងការប្រេីប្រាស់ទឹក ជំនួសដោយឥរិយាបទក្នុងការសន្សំសំចៃអគ្គិសនី និងបង្កើតជាធុងចម្រោះទឹកស្អាតសម្រាប់សិស្ស និងលោកគ្រូអ្នកគ្រូបរិភោគ។ ជាមួយគ្នានេះ ក៏សំណូមពរឱ្យមានការអប់រំ និងផ្សព្វផ្សាយលើកទឹកចិត្តដល់ឱពុកម្តាយសិស្ស អ្នកអាណាព្យាបាល និងសហគមន៍នូវបទពិសោធន៍ល្អលេីសកម្មភាពមេត្រីបរិស្ថានផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ ក៏បានជួយផ្តល់ម៉ាស៊ីនចម្រោះទឹក ជូនវិទ្យាល័យ ឬស្សីកែវមួយគ្រឿងសម្រាប់ប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ដបទឹក ប្លាស្ទិច ក៏ដូចជាលើកកម្ពស់សុខមាលភាពគ្រូ និង សិស្សផងដែរ៕

ព័ត៌មានបន្ថែម

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល
ថ្ងៃ ពុធ, 20 តុលា, 2021 ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគល់ធុងទឹកចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល
ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021 ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ថ្ងៃ សុក្រ, 15 តុលា, 2021 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ