លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមអង្គប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩- ២០២៣
ថ្ងៃ អង្គារ, 5 វិច្ឆិកា, 2019នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមអង្គប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩- ២០២៣។ ផែនការយុទ្ធសាស្រ្តជាតិនេះកំណត់ទិសដៅជាយុទ្ធសាស្រ្តចំនួន៩គឺ៖
ទី១-បង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ទី២-បង្កើនលទ្ធភាពទទួល សេវាសុខភាពនិងស្ដារលទ្ធភាពពលកម្ម ទី៣-លទ្ធភាពទទួលបាន ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទី៤-ការបង្កលក្ខណៈងាយស្រួល ទី៥-ការចូលរួមដោយសមភាព ទី៦-លទ្ធភាព ទទួលបានសេវាយុត្តិធម៌និងសិទ្ធិសេរីភាព ទី៧-ធានាសមភាព យេនឌ័រ ទី៨-កាត់បន្ថយហានិភ័យនិងផលប៉ះពាល់បង្កដោយ គ្រោះមហន្តរាយ និងទី៩-ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ ជាតិនិងអន្តរជាតិ និងធានាថាមានទិន្នន័យនិងស្ថិតិពិការភាព ដែលអាចទុកចិត្តនិងប្រៀបធៀបបាន។