ក្រសួងបរិស្ថាន​កំពុង​កសាងរដ្ឋបាលទំនើប

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០​ រៀបចំឡេីងបន្តនៅថ្ងៃទី០​៥​ ខែវិច្ចិកា​ឆ្នាំ​២០១៩​ ឯកឧត្ដម​ ជ្រិន​ សុខា​ អគ្គ​នាយក​អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាសេនាធិការ ក្រសួង​ បានបង្ហាញ​ពី​ការងារ​គ្រប់គ្រង​​វិស័យ​បរិស្ថាន​ តាមយ:រដ្ឋបាលទំនេីបដើម្បី កសាងប្រព័ន្ធការងារមួយដែលមានភាពឆ្លើយតប ដំណើរការ ការងារប្រកប ដោយ ប្រសិទ្ធ ភាព និងមាន ធន ធាន មនុស្ស ប្រកប ដោយឧត្តមភាព ភាពជាអ្នកដឹកនាំ សុចរិតភាព ការទទួល ខុសត្រូវ ខ្ពស់ មនសិការ វិជ្ជាជីវៈ ការច្នៃប្រឌិត និង ភាពម្ចាស់ការ សំដៅឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរបស់ រាជ រដ្ឋា ភិបាល និងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រឹងប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការ គ្រប់គ្រង ធនធាន ធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និង ការអភិវឌ្ឍ ដោយ ចីរ ភាព។ ក្រសួងបរិស្ថាន​ បានខិតខំអនុវត្តឱ្យសម្រេច បានជោគជ័យ លើ ការងារ អាទិភាពដូចខាងក្រោម៖
o បានបំពាក់សម្ភារនិងមធ្យោបាយបំពេញការងារសមស្រប ហើយកំពុងធ្វើផែនការ ពង្រីក អគារ ទី ស្តី ការ ក្រសួង ដើម្បីឆ្លើយតបនឹងតម្រូវការ និងវិសាលភាពការងារ ដែលកាន់តែកើនឡើង ខ្លាំង
o បានអនុវត្តផែនការ កសាង ធនធានមនុស្ស តាមរយៈ វគ្គ បណ្តុះ បណ្តាលពង្រឹង សមត្ថភាព មន្រ្តី រាជ ការ ជាពិសេសនៅបណ្តា ការិយា ល័យ ក្រុង-ស្រុក មន្ទីរបរិស្ថានរាជធានី ខេត្ត លើការគ្រប់ គ្រង ធនធាន ធម្មជាតិ ការងារ គ្រប់ គ្រង រដ្ឋបាល វិធី សាស្រ្ត ល្បាតក្នុងតំបន់ ការពារ- ធម្មជាតិ និង ក្រប ខ័ណ្ឌ ច្បាប់ និងលិខិត បទដ្ឋាន គតិ យុត្តិ ពាក់ព័ន្ធ
o បានសម្របសម្រួលនីតិវិធី ក្នុងការអនុវត្ត សាក ល្បង ថវិកាកម្មវិធីពេញលេញ របស់ក្រសួង បរិស្ថាន និងបង្កើតអង្គភាព ថវិកាចំនួន៣១ (អគ្គលេខាធិការដ្ឋានចំនួន១ អគ្គនាយកដ្ឋាន ចំនួន៥ និង មន្ទីរបរិស្ថាន រាជធានី ខេត្តចំនួន ២៥ ជាអង្គភាពថវិកាអាណា ប័កផ្ទេរសិទ្ធ)
o បានលើកកម្ពស់ជាលំដាប់នូវដំណើរការរៀបចំផែនការនិងថវិកា ដើម្បីកំណើន វិភាជន៍ ថវិកា សម ស្រប សម្រាប់សកម្មភាពគោលដៅជាអាទិភាព ជាពិសេសធានាបាននូវប្រតិបត្តិការ ជាមូលដ្ឋាន របស់ ក្រសួង
o បានរៀបចំលេខកូដរដ្ឋបាល ថ្នាក់ជាតិ និងក្រោមជាតិ តាមរចនាសម្ព័ន្ធអង្គភាព ចំណុះ ក្រសួ ង ដើម្បី ត្រៀមចូលរួមអនុវត្តចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិកា ក្នុងការ គ្រប់គ្រង ហិរញ្ញវត្ថុ តាម ប្រព័ន្ធ ព័ត៌មានវិទ្យា (FMIS)
o បានសហ ការ ជាមួយ ក្រសួង មុខងារសាធារណៈ រៀបចំបង្កើត និង អនុវ ត្ត យន្តការវាយ តម្លៃ អង្គភាព ផ្ដល់ សេវាសាធារណៈគំរូក្នុងវិស័យបរិស្ថាន ទៅតាមអង្គភាព ផ្តល់សេវា សាធារណៈ ចំនួន ០៤ប្រភេទ រួមមាន នាយកដ្ឋាន ចំណុះ ទីស្តីការ ក្រសួង មន្ទីរបរិស្ថាន រាជធានី-ខេត្ត តំបន់ការពារធម្មជាតិ និង សហគមន៍ មូលដ្ឋាន ដើម្បីពង្រឹង សមត្ថភាព ស្ថាប័ន ប្រសិទ្ធភាពការងារ និង គណនេយ្យភាព ក្នុង ការ ផ្តល់ សេវាសាធារណៈក្នុងវិស័យបរិស្ថានបរិស្ថាន ឱ្យ កាន់តែ ប្រសើរ ឡើង ។

ព័ត៌មានបន្ថែម

ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021 ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ថ្ងៃ សុក្រ, 15 តុលា, 2021 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១