ការអភិវឌ្ឍដោយចីរភាពធានានូវនិរន្តរភាពធនធានធម្មជាតិនិងបរិស្ថាន

នៅក្នុងដំណើរ«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០» ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចាត់ទុកថា ក្នុងនាមជាស្ថាប័នអន្តរក្រសួងទទួលបន្ទុក ក្រុមប្រឹក្សាអភិវឌ្ឍន៍ដៅយចីរភាព បានបំពេញតួនាទី និងភារកិច្ចចំបង សិក្សានិងតាក់តែងគោលនយោបាយដ៏សំខាន់ក្នុងវិស័យបរិស្ថាន ដើម្បីរៀបចំប្រទេសកម្ពុជាឱ្យមានគោលនយោបាយ យុទ្ធសាស្ត្រ និងច្បាប់នានាដែលជាតម្រូវការ សម្រាប់ធានានូវនិរន្តរភាពធនធានធម្មជាតិនិងបរិស្ថាន។ ឯកឧត្តម ទិន ពន្លក បានបញ្ជាក់ឱ្យដឹងដែរថា អគ្គលេខាធិការដ្ឋាន បានខិតខំអនុវត្តឱ្យសម្រេចបានជោគជ័យលើការងារអាទិភាពដូចខាងក្រោម៖
បានរៀបចំការអនុវត្តឆ្លើយតបពេញលេញទៅនឹងសន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង និងពិធីសារទាំងអស់ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលកម្ពុជាជាហត្ថលេខី
បានរៀបចំនិងប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពឆ្នាំ២០១៨-២០៣០ សម្រាប់រាជធានីភ្នំពេញ និងកំពុងជំរុញការរៀបចំផែនការនេះសម្រាប់បណ្តាក្រុងសំខាន់ៗផ្សេងទៀត ដូចជាកែប ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម ត្បូងឃ្មុំ និង បាវិត
បានសហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់អនុវត្តកម្មវិធី និងគម្រោងនានា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង និងជីវៈចម្រុះ ដូចជាបានដាក់បញ្ចូលទស្សនាទានទាំងនេះ ទៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០
បានរៀបចំគោលការណ៍ណែនាំបច្ចេកទេស និងឯកសារសម្រាប់ផ្សព្វផ្សាយស្តីពីការជំរុញការប្រើប្រាស់អំពូលប្រសិទ្ធភាពថាមពល CFLs និង LEDs សម្រាប់ស្ថាប័នរដ្ឋ ដោយសហការជាមួយក្រសួងរ៉ែនិងថាមពល និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បានសិក្សា និងបានលើកអនុសាសន៍គោលនយោបាយពាក់ព័ន្ធនឹងយានយន្ត ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពអនុវត្ត និងដាក់បញ្ចូលក្នុងគោលនយោបាយសារពើពន្ធ ឬយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៩-២០២៣
បានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការសិក្សានិងចងក្រងរបាយការណ៍ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៦-២០៥០
បានបង្កើតក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ ដើម្បីពិនិត្យផ្តល់យោបល់ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាព ស្តីពីថាមពលកកើតឡើងវិញ ដោយបានបោះពុម្ពផ្សាយរបាយការណ៍ស្តីពីការកាត់បន្ថយហានិភ័យលើការវិនិយោគថាមពលកកើតឡើងវិញនៅកម្ពុជា ក្រោមកិច្ចសហការជាមួយ UNDP

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ថ្ងៃ អង្គារ, 12 តុលា, 2021 កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)
ថ្ងៃ ចន្ទ, 11 តុលា, 2021 ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)