ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននិងសហគមន៍តំបន់ការពារធម្មជាតិ

ការអភិវឌ្ឍសហគមន៍មូលដ្ឋាន បានបង្ហាញជាការងារអាទិភាពមួយនៅក្នុងសន្និបាតបូកសរុបការងារក្នុងវិស័យបរិស្ថាន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅនៅក្នុងថ្ងៃទី០៤ ខែវិច្ឆិការឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។ ឯកឧត្តម ខៀវ បូរិន អគ្គនាយក អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថាអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការរបស់ ក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននិងសហគមន៍តំបន់ការពារធម្មជាតិ។ ក្នុងឆ្នាំ២០១៩ កន្លងមក ក្រសួងបានខិតខំអនុវត្តបានជោគជ័យលើការងារអាទិភាពដូចខាងក្រោម៖
បានរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិបាន ១៦៨សហគមន៍ មានប្រជាពលរដ្ឋចូលរួម ចំនួន ៤៥ ២៦៧ គ្រួសារ និងមានផ្ទៃដីសរុបចំនួន ២៨៦ ០៥២ហិកតា ស្មើនឹង ៤%នៃផ្ទៃដីសរុបនៃតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា និងរៀបចំបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍ជាបណ្តាញ រួមមានបណ្តាញសហគមន៍មូលដ្ឋាន (សម្រាប់តំបន់ការពារធម្មជាតិ) បណ្តាញសហគមន៍ថ្នាក់តំបន់ (សម្រាប់តំបន់ខាងជើង និងខាងត្បូងបឹងទន្លេសាប និងខាងកើតទន្លេមេគង្គ) និងបណ្តាញសហគមន៍ថ្នាក់ជាតិ
បាននិងកំពុងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងអភិរក្សព្រៃឈើ និងសត្វព្រៃសរុបចំនួន ១៨គម្រោង មានផ្ទៃដីសរុប ៩១.៣០០ហ.ត ក្នុងនោះ ៥គម្រោងបានដំណើរការល្អប្រសើរ ហើយ ១៣គម្រោងទៀត កំពុងបន្តអនុវត្តនីតិវិធី តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន
បាននិងកំពុងគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ក្រោម១០ហិកតា) ចំនួន១១៥គម្រោង មានផ្ទៃដីសរុបទំហំ ១០៧.៧៧៦ហ.ត ក្នុងនោះ៧៦គម្រោង បានបោះបង្គោលព្រំប្រទល់រួចរាល់ ហើយ៨គម្រោងទៀតបានរៀបចំប្លង់មេរួចហើយ
បានរៀបចំវេទិកាថ្នាក់តំបន់ស្តីពី «ការការពារនិងអភិរក្សធនធានធម្មជាតិ» ចំនួន២លើក ក្រោមប្រធានបទផ្សេងៗគ្នា ដើម្បីបន្តប្រមូលព័ត៌មាន ពិភាក្សា និងរកដំណោះស្រាយ ពាក់ព័ន្ធនឹងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ
បានចងក្រងឯកសារ និងទិន្នន័យស្តីពីបុរាណស្ថាន និងបេតិកភណ្ឌវប្បធម៌ ចំនួន ៧កន្លែង ស្ថិតក្នុងខេត្តបន្ទាយមានជ័យ និង១០៨កន្លែងស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ ដើម្បីបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ។

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ថ្ងៃ សៅរ៍, 18 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy