អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថានចូលរួមគ្រប់គ្រងបរិស្ថាន សំដៅទ្រទ្រង់ជីវភាពរស់នៅ និងលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ
…………………………………..
នៅក្នុងដំណើការប្រព្រឹត្តទៅនៃ«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០» របស់ក្រសួងបរិស្ថាន នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ហេង ណារ៉េត អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថានបានលើកឡើងថា អគ្គនាយកដ្ឋានបានបំពេញតួនាទី និងភារកិច្ច ជាសេនាធិការដើម្បីធានាបានបរិស្ថាន ស្អាត និងបៃតង សំដៅទ្រទ្រង់ជីវភាពរស់នៅ និងលើកកម្ពស់សុខុមាលភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ជំនាន់។ ក្នុងឆ្នាំ២០១៩កន្លងទៅ ក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសម្រេចការងារអាទិភាពដូចខាងក្រោម៖
បានអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាលក្ខណៈប្រព័ន្ធ ស្ទើរគ្រប់គម្រោងវិនិយោគ ទាំងសាធារណៈនិងឯកជន ដែលបានជួយកាត់បន្ថយយ៉ាងច្រើននូវផលប៉ះពាល់មកលើបរិស្ថាននិងសង្គម
បានរៀបចំចំណាត់ថ្នាក់គម្រោងអភិវឌ្ឍន៍ ដែលតម្រូវឱ្យមានកិច្ចសន្យាការពារបរិស្ថាន ឬរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូង ឬក៏របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ ដើម្បីសម្រួលនិងកាត់បន្ថយពេលវេលា ឱ្យស្របនឹងរយៈពេលតម្រូវចំនួន ២៨ថ្ងៃ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
បានផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹង ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្របខ័ណ្ឌនៃគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ដល់ក្រុងស្រុកមួយចំនួន និងបានជួយអន្តរាគមន៍ដល់ក្រុងស្រុកមួយចំនួន ដែលប្រឈមនឹងកំណើនសំរាមសំណល់រឹងច្រើន តាមរយៈការផ្តល់ឡដុតសំរាមនៅតាមទីតាំងគោលដៅសំខាន់ៗ
បានពង្រឹងការគ្រប់គ្រងសំណល់គ្រោះថ្នាក់ តាមរយៈការអនុវត្តវិធានការច្បាប់ចំពោះទីតាំងបង្កការបំពុល ការគ្រប់គ្រង និងការសម្អាតសំណល់គ្រោះថ្នាក់ដែលបង្កដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
បានដំណើរការស្ថានីយ៍តាមដានគុណភាពខ្យល់ និងទឹក ព្រមទាំងធ្វើការតាមដានគុណភាពប្រភពទឹកសាធារណៈ នៅរាជធានីភ្នំពេញ និងខេត្តគោលដៅ ហើយកំពុងជំរុញការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនិងរាយការណ៍អំពីការបញ្ចេញ និងការបំភាយសារធាតុពុលទៅក្នុងបរិស្ថាន ទឹក ដី ខ្យល់ ចំពោះទីតាំងគម្រោងដែលអាចបង្កហានីភ័យបរិស្ថានខ្ពស់។

 

 

ព័ត៌មានបន្ថែម

អបអរសាទរ «ទិវាភពផែនដី » ២២ មេសា រួបរួមគ្នា ដើម្បីការពារផែនដីយើង
ថ្ងៃ ព្រហស្បតិ៍, 22 មេសា, 2021 អបអរសាទរ «ទិវាភពផែនដី » ២២ មេសា រួបរួមគ្នា ដើម្បីការពារផែនដីយើង
សូមអបអរសាទរទិវាភពផែនដី ២២ មេសា
ថ្ងៃ ពុធ, 21 មេសា, 2021 សូមអបអរសាទរទិវាភពផែនដី ២២ មេសា
មន្ត្រីនៃក្រសួងបរិស្ថានចំនួន៣៥៣នាក់ (ស្ត្រី ១២៩នាក់)បានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
ថ្ងៃ សៅរ៍, 17 មេសា, 2021 មន្ត្រីនៃក្រសួងបរិស្ថានចំនួន៣៥៣នាក់ (ស្ត្រី ១២៩នាក់)បានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១