ក្រសួងបរិស្ថានបិទវគ្គហ្វឹកហ្វឺនមន្ត្រីមុងងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្រ្តល្បាត​ ក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៨

វគ្គហ្វឹកហ្វឺនស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៨ ដែលរៀបចំដោយក្រសួងបរិស្ថាន និងសាលានាយទាហានសកម្ម នៅខេត្តកំពង់ស្ពឺ បានបិទបញ្ជប់នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គហ្វឹកហ្វឺននេះ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថាព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍធនធានមនុស្ស ទាំងក្នុងវិស័យយោធា និងវិស័យស៊ីវិល រួមទាំងមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានឱ្យមានសមត្ថភាពដែលជាគុណវុឌ្ឍិនិងគុណធម៌ខ្ពស់ នៅក្នុងបុព្វហេតុការពារជាតិនិងប្រជាជន ក៏ដូចជាកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម បន្ថែមដែរថាការរៀបចំឱ្យមានវគ្គហ្វឹកហ្វឺនស្តីពី «វិធីសាស្ត្រល្បាតក្នុងតំបន់ការពារធម្មជាតិ» ស្របតាមបទដ្ឋានបច្ចេកទេស និងគរុកោសល្យត្រឹមត្រូវ សម្រាប់មន្ត្រីឧទ្យានុរក្ស គឺពិតជាមានសារសំខាន់ណាស់សម្រាប់ការចូលរួមអនុវត្តភារកិច្ចដ៏ខ្ពង់ខ្ពស់ សម្រាប់នីតិកាលទី៦នេះ ដែលក្រសួងបរិស្ថានបានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ប្រព័ន្ធរដ្ឋបាលទំនើបលើកកម្ពស់គុណតម្លៃមន្ត្រីរាជការឱ្យស្រលាញ់ខ្លួនឯង មានមោទនភាពជាតិ សុចរិត សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព ចាប់ពីកម្រិតថ្នាក់ដឹកនាំ រហូតដល់មន្ត្រីថ្នាក់ក្រោមគ្រប់លំដាប់ថ្នាក់ សំដៅក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងប្រទេសដ៏ទំនើបមួយដែលធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពខ្ពស់ និងរស់នៅក្នុងបរិស្ថានដែលល្អប្រសើរ ដោយធានាបាននូវនិរន្តភាពបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ។

យោងតាមការឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានលើកឡើងថា៖វគ្គហ្វឹកហ្វឺនស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៨ មានរយ:ពេល៤៥ថ្ងៃ​ ចាប់ពីថ្ងៃទី​១៧​ ខែកញ្ញា​ដល់​ថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ មន្រ្តី​ឧទ្យាន​នុរក្ស​ចំនួន៦០នាក់​ មកពីតំបន់ការពារធម្មជាតិ​ នៅក្នុងខេត្តផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា​ ចូលរួម​ហ្វឹកហាត់​រ​ លេីមុខវិជ្ជា​អប់រំចិត្ត​សាស្រ្ត​ យុទ្ធវិធី​ សព្វាវុធ​ វិស្វកម្ម​ សង្គ្រោះ​បឋម​ លំហាត់​របៀប​ បាញ់​ ក្បាច់​គុណ​កងយោធពលខេមរភូមិន្ទ​និងកីឡា​យោធា​ ការរស់នៅ​ក្នុង​តំបន់ព្រៃ​ និងធ្វេីលំហាត់យុទ្ធវិធី​ ឧទរជីវិត​នៅតំបន់គីរីរម្យ​។

ព័ត៌មានបន្ថែម

ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ថ្ងៃ ព្រហស្បតិ៍, 23 មករា, 2020 កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី
ថ្ងៃ ពុធ, 22 មករា, 2020 ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី