សិក្ខាសាលាផ្សព្វផ្សាយការអភិវឌ្ឍន៍ទីក្រុងដោយនិរន្តភាពក្រោមប្រធានបទ”ការប្រើប្រាស់អំពូលបំភ្លឺផ្លូវប្រសិទ្ធភាពថាមពលសម្រាប់ ទីក្រុងឆ្លាតវៃ ”
……………………………………………………….
នាព្រឹកថ្ងៃព្រហស្បត្ត៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយការអភិវឌ្ឍន៍ទីក្រុងដោយនិរន្តភាពក្រោមប្រធានបទ”ការប្រើប្រាស់អំពូលបំភ្លឺផ្លូវប្រសិទ្ធភាពថាមពលសម្រាប់ ទីក្រុងឆ្លាតវៃ “។សិក្ខាសាលានេះរៀបចំឡើងស្របតាមបរិការណ៍រួមនៃការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការរស់នៅដោយចីភាព ព្រមទាំងស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន និងក្រុមហ៊ុនឯកជនមីនេបៀម៉ីតសុមិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធដ៏ទៃទៀតក្នុងគោលបំណង ចែករំលែក និងផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងស្តីពីការប្រើប្រាស់អំពូលបំភ្លឺផ្លូវ ប្រសិទ្ធភាពថាមពលសម្រាប់ទីក្រុងឆ្លាតវៃ ជំរុញការវិនិយោគការប្រើប្រាស់បច្ចេកវិទ្យាទំនើបពហុបំណង លើកកម្ពស់ការសន្សំសំចៃថាមពល និងការរួមចំណែករបស់កម្ពុជា ដើម្បីដោះស្រាយ បញ្ហា ប្រែប្រួលអាកាសធាតុ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងអភិក្រមនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

ថ្លែងនូវក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជាទិសដៅចំពោះមុខ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយបរិយាប័ន្ន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ រាជរដ្ឋាភិបាល ចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា ថែមទៀត ក្នុងការជំរុញធ្វើពិពិធកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិឌីជីថល ក្នុងនោះការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រ គឺជាមុខសញ្ញាដ៏សំខាន់បំផុត។ឯកឧត្តមបន្តថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា និយាយរួមគឺត្រូវបន្តអនុវត្តក្នុងស្មារតីទទួលខុសត្រូវនូវ គោលដៅជាយុទ្ធសាស្ត្រ៤ សំដៅកសាងមូលដ្ឋាន ឆ្ពោះ ទៅសម្រេច ចក្ខុវិស័យរបស់កម្ពុជា គឺ ៖
ទី១- ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា មធ្យម ប្រចាំឆ្នាំ ក្នុងរង្វង់៧% ប្រកបដោយចីរភាព និង ធន់នឹងវិបត្តិ ទី២- បង្កើតការងារឲ្យបានកាន់តែច្រើនទាំងបរិមាណ និង គុណភាពជូនប្រជាជន ជាពិសេស ស្រទាប់យុវជន
ទី៣- សម្រេចឲ្យបានគោលដៅនៃការកាត់បន្ថយ ភាព ក្រីក្រ ឲ្យស្ថិតក្នុងអត្រា ទាបជាង១០% និង ការពារ មិនឲ្យ មានភាពក្រីក្រ ត្រឡប់មកវិញ និង ទី៤- ពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ សំដៅបម្រើប្រជាជនឱ្យកាន់តែប្រសើរថែមទៀត។ ក្នុងនោះមាន វិស័យអាទិភាព ១-ការអភិវឌ្ឍមនុស្ស ២-ទឹក ៣-ភ្លើង និង៤-ផ្លូវ សម្រាប់ជា មូលដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិបន្តទៀត ដោយធនធានមនុស្សបានក្លាយជាអាទិភាពទី១ ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
ថ្ងៃ អាទិត្យ, 27 កញ្ញា, 2020 ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ថ្ងៃ ព្រហស្បតិ៍, 24 កញ្ញា, 2020 សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់
ថ្ងៃ ពុធ, 23 កញ្ញា, 2020 ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់