សិក្ខាសាលាផ្តួចផ្តើមសម្រាប់គាំទ្រការកាត់បន្ថយសំណល់សមុទ្រនៅក្នុងប្រទេសសមាជិកអាស៊ាន
លើសេចក្តីព្រាងផែនការសកម្មភាពថ្នាក់តំបន់ និងការរៀបចំសកម្មភាពជាតិ ស្តីពីសំណល់សមុទ្រ
~~~~~~~~~~~~~~~~~~~~
នៅទីក្រុងបាងកក ចាប់ពីថ្ងៃទី​២៩-៣០ ខែតុលា ឆ្នាំ២០១៩ ប្រតិភូ​ក្រសួងបរិស្ថាន​ រួមមាន​លោក ឡុង រិទ្ធីរក្ស អគ្គនាយករងនិងជាមន្រ្តីបង្គោលក្រុមការងារអាស៊ានសាធាតុគីមីនិងសំណល់ ឯកឧត្តម ថៃ ចន្ថា ប្រធាននាយកដ្ឋាននិងជាមន្រ្តីបង្គោលក្រុមការងារអាស៊ានបរិស្ថានសមុទ្រនិងតំបន់ឆ្នេរ និងលោក ដែក វិមានរស្មី អនុប្រធាននាយកដ្ឋាននិងជាតំណាងក្រុមការងារអាស៊ាននិរន្តរភាពបរិស្ថានទីក្រុង​បានអញ្ជេីញចូលរួមសិក្ខាសាលាផ្តួចផ្តើមសម្រាប់គាំទ្រការកាត់បន្ថយសំណល់សមុទ្រនៅក្នុងប្រទេសសមាជិកអាស៊ានលើសេចក្តីព្រាងផែនការ​ សកម្មភាពថ្នាក់តំបន់ និងការរៀបចំសកម្មភាពជាតិ ស្តីពីសំណល់សមុទ្រ។

វេទិកា​នេះ​ រៀបចំឡេីងក្រោមអធិបតីភាព​ឯកឧត្តម VARAWUT SILA-ARCHA រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ និងមានការចូលរួមពីមន្រ្តីបង្គោលពីប្រទេសសមាជិកអាស៊ាន តំណាងលេខាធិការដ្ឋានអាស៊ាន ជំនាញការសំខាន់ៗ និងអង្គការអន្តរជាតិពាក់ព័ន្ធ ដោយមានការគាំទ្រថវិកានិងការរៀបចំពីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ និងក្រសួងបរិស្ថានជប៉ុន សរុបចំនួន ៦០រូប។

ក្នុងសិក្ខាសាលានេះផ្តោតសំខាន់លើការងារសំខាន់ដូចខាងក្រោម៖

១. ដើម្បីពិនិត្យពិភាក្សាជាមួយប្រទេសសមាជិកអាស៊ាន លើសំណើផែនការសកម្មភាពថ្នាក់តំបន់ស្តីពីសំណល់សមុទ្រ ដោយផ្តោតលើគោលនយោបាយនិងផែនការ។

២. ទទួលនូវមតិយោបល់ពីប្រទេសសមាជិកអាស៊ានលើការគម្រោងសម្រាប់ផែនការសកម្មភាពជាតិ ដែលអាចផ្តល់នូវបទដ្ឋានឯកភាពសសម្រាប់រាយការណ៍និងត្រួតពិនិត្យ

ជាមួយគ្នានោះ ក្រុមការងារអាស៊ានកម្ពុជាក៏បានចូលរួមយោបល់ និងចែករំលែកនូវបទដ្ឋានគតិយុត្តិ ផែនការកសកម្មភាពនានា​ ដែលកម្ពុជាមាននិងកំពុងបានអនុវត្តក្នុងការពង្រឹងគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងបណ្តាកោះនានា ដើម្បីចូលរួមការកាត់បន្ថយសំណល់សមុទ្រក្នុងប្រទេសក៍ដូចជាតំបន់ផងដែរ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
ថ្ងៃ អាទិត្យ, 27 កញ្ញា, 2020 ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ថ្ងៃ ព្រហស្បតិ៍, 24 កញ្ញា, 2020 សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់
ថ្ងៃ ពុធ, 23 កញ្ញា, 2020 ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់