កិច្ចប្រជុំលើកទី១ នៃគណៈកម្មាការតម្រង់ទិសគម្រោងព្រៃឡង់បៃតង
ថ្ងៃ ពុធ, 30 តុលា, 2019កិច្ចប្រជុំលើកទី១ នៃគណៈកម្មាការតម្រង់ទិសគម្រោង
ព្រៃឡង់បៃតង
……………………………..
នៅថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០នាទីព្រឹកនៅបន្ទប់ប្រជុំត្រយ៉ង ទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាការ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាការតម្រង់ទិសគម្រោងព្រៃឡង់បៃតង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ អស់លោកជាសមាជិក ដែលក្នុងនោះមានតំណាងខេត្តទាំង៤ ប្រធានមន្ទីបរិស្ថានទាំង៤ខេត្តគឺខេត្ត ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងកំពង់ធំ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងតំណាងអង្គការ Tetra Tech និងសហការីសរុប២១នាក់។ គោលបំណងនៃកិច្ចប្រជុំនេះគឺៈ
-ពិនិត្យលើវឌ្ឍន៍ភាពនៃការអនុវត្តសុចនាករសំខាន់ៗនៃគម្រោង សម្រាប់ឆ្នាំទី១
-ពិនិត្យលើបញ្ហាប្រឈម និងដំណោះស្រាយដម្រាប់ឆ្នាំទី២ ស្តីពីការអនុវត្តច្បាប់ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជីវភាពសហគមន៍
-ការសហការល្បាតរួមគ្នារវាងអាជ្ញាធរខេត្តទាំង៤ មន្ទីរបរិស្ថានខេត្ត សហគមន៍តំបន់ការពារទាំង៤ខេត្ត និងគម្រោងព្រៃឡង់បៃតង។