ក្រសួងបរិស្ថានបង្កើតប្រពន្ធ័ប្រមូលម្តុំព័ត៌មានថ្នាក់ជាតិលើការគ្រប់គ្រងបរិស្ថាន (CEMIS)
………………………………………….

នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជួប បារីស អគ្គនាយក នៃអគ្គនាយកចំណេះដឹង និងព័ត៏មានបរិស្ថាន បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំដំបូងស្តីពី ការបង្កើតប្រពន្ធ័ប្រមូលម្តុំព័ត៌មានថ្នាក់ជាតិលើការគ្រប់គ្រងបរិស្ថាន (CEMIS) នៅសណ្ឋាគារភ្នំពេញ។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងអង្គការជាដៃគូរដើម្បីចងក្រងផែនការ ទំរង់ និង ខ្លឹមសារ ក្នុងការបង្កើតប្រពន្ធ័ប្រមូលម្តុំព័ត៌មានថ្នាក់ជាតិលើការគ្រប់គ្រងបរិស្ថាន (CEMIS) ។
គួរបញ្ជាក់ថា: ប្រពន្ធ័ប្រមូលម្តុំព័ត៌មានថ្នាក់ជាតិលើការគ្រប់គ្រងបរិស្ថាន (CEMIS) នឹងដើរតួនាទីសំខាន់ក្នុងការផ្តល់ជូននូវទន្ន័ន័យព័ត៌មានបរិស្ថានថ្នាក់ជាតិ ដែលជាក់លាក់ និងផ្លូវការក្រោមការសម្របសម្រួលដោយនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។ប្រពន្ធ័នេះ នឹងពង្រីកបន្ថែមនូវព័ត៌មាន ទិន្នន័យ លិខិតបទដ្ឋានគតិយុទ្ធនានា ដែលមានស្រាប់លើ គេហទំព័រផ្លូវការរបស់ក្រសួងបរិស្ថានអោយកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយជាងមុន ងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ ដៃគូរពាក់ពន្ធ័ និងសាធារណៈជននានា ធ្វើជាអំណះអំណាង។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ថ្ងៃ អង្គារ, 12 តុលា, 2021 កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)
ថ្ងៃ ចន្ទ, 11 តុលា, 2021 ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)