ក្រសួងបរិស្ថាន ប្រគល់លិខិតសរសើរមេត្រីភាពបរិស្ថាន ដល់សាលាណតប្រីតអន្តរជាតិ
…………………..

នៅរសៀលថ្ងៃ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជួប ប៉ារីស អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានអញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត និងនាយកដ្ឋានព៏ត៌មាន និងផ្សព្វផ្សាយបរិស្ថានប្រគល់លិខិតសរសើរការអនុវត្តមេត្រីភាពបរិស្ថាន ជូនសាលាអន្តរជាតិណតប្រីត ។នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកបានជម្រាបជូនដល់នាយកសាលាណតប្រីតថា នេះជាជំហានដំបូង និងជាការបើកទំព័រមួយក្នុងការផ្សារភ្ជាប់ និងលើកទឹកចិត្តដល់សាលាឯកជន ក្នុងការអនុវត្តបានល្អចំពោះកិច្ចគាំពារបរិស្ថាន យោងតាមការណែនាំរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្តម បានបន្តថា កន្លងមកក្រសួងបរិស្ថានបានធ្វើការវាយតម្លៃ និង ប្រគល់រង្វាន់លើកទឹកចិត្តដល់សាលារដ្ឋនានានៅទូទាំងប្រទេសបានចំនួន ជាង១០សាលារួចមកហើយរៀងរាល់២ឆ្នាំម្តង ចំពោះជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងរៀបចំអោយមានជាស្តង់ដាដាច់ដោយឡែក តាមរយៈសូចនាករផ្សេងៗពីគ្នា ដូចជា សាលាមេត្រីភាព អារ៉ាមមេត្រីភាពបរិស្ថាន ភោជនីយដ្ឋានមេត្រីភាព អង្គភាព និងស្ថាប័នមេត្រីភាពជាដើម។កម្មវិធីមេត្រីភាពបរិស្ថានជាកម្មវិធីមួយដែលមានសារៈសំខាន់ណាស់ក្នុងការអប់រំកុមារកុមារីពីវ័យក្មេង អោយស្រលាញ់បរិស្ថាន ជាពិសេសកម្មវិធីនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរនូវឥរិយាបទ អោយប្រជាពលរដ្ឋយល់ដឹងពីបរិស្ថាន ស្រលាញ់ និងការពារបរិស្ថាន។គួរបញ្ជាក់ថា:កាលពីពេលថ្មីៗនេះ ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអស៊ាននៅខេត្តសៀមរាប ក្រសួងបរិស្ថានបានទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ានលើកទី៣ ដល់សាលាវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ២០សាលា និង យុវជនឆ្នើមមេត្រីភាពអាស៊ានលើកទី១ ចំនួន២០នាក់សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់តាមរយះមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 27 មករា, 2020 មន្ទីរបរិស្ថាន​ខេត្ត​បាត់ដំបង​
លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ថ្ងៃ ចន្ទ, 27 មករា, 2020 លទ្ធផលគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២០
ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប