កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្ដម ឯ វុឌ្ឍី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមន្រ្តីជំនាញ​ បានចូលរួមកិច្ចប្រជុំសំខាន់​ៗ ចំនួន០៤​ រួមមាន៖
១). កិច្ចប្រជុំពេញអង្គលើកទី៨ និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១២ របស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) (the Eighth Session of the Assembly and twelfth session of the Council (Joint Session) ដែលមានការចូលរួមពីប្រទេសមាជិករបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលទាំង៣៣ប្រទេស វិទ្យាស្ថានស្ថានអភិវឌ្ឍន៍បៃតង និងអ្នកសង្កេតការណ៍មកពីប្រទេសទាំង៧ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធប្រមនិងសក្តានុក្រោមអធិបតីភាព​ ឯកឧត្តម​ បាន​ គីមូន​ ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតង​សកល​ ដើម្បីពិភាក្សា និងអនុម័តផែនការយុទ្ធសាស្រ្តរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលឆ្នាំ២០៣០ ត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីនានា និងដំណើការនៃសម្របសម្រួលរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលក្នុងការអនុវត្តកម្មវិធីតាមបណ្តាប្រទេសជាសមាជិក ធ្វើបច្ចុប្បន្នភាពហិរញ្ញវត្ថុ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។

២). កិច្ចប្រជុំ Global Green Growth week 2019 ក្រោមប្រធានបទស្តីពីការចាប់យកឱកាសប្រើប្រាស់សក្តានុពលថាមពលកកើតវិញ (Unlocking Renewable Energy Potential) ដែលមានការចូលរួមពីប្រទេសមាជិករបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលទាំង៣៣ប្រទេស អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ ក្រុមអ្នកសិក្សាស្រាវជ្រាវ និងវិស័យឯកជនសរុបប្រមាណ ២០០រូប ដើម្បីពិនិត្យ ពិភាក្សា និងចែករំលែកពីការផ្លាស់ប្តូរថាមពលកកើតឡើងវិញប្រកបដោយបរិយាប័ន្ន ការបង្កើតការងារបៃតង ការដាក់ឱ្យប្រើប្រាស់នូវវិធីសាស្ត្រកំណត់សន្ទស្សន៍អភិវឌ្ឍន៍បៃតង (GGGI’s Green Growth Index) ព្រមទាំងកំណត់អាទិភាពនៃការផ្លាស់ប្តូរការអភិវឌ្ឍបៃតងសកល។

៣). កិច្ចប្រជុំលើកទី៧ នៃវេទិកាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពីការសម្រេចបានការផ្លាស់ប្តូរក្នុងវិស័យថាមពលសកល (Achieving Global Energy Transformation) ដែលមានការចូលរួមពីប្រទេសមាជិករបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលទាំង៣៣ប្រទេស អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ ក្រុមអ្នកសិក្សាស្រាវជ្រាវសរុបប្រមាណ ១៧០រូប ដើម្បីចែករំលែករំលែកចំណេះដឹង និងបទពិសោធន៍នៃការអភិវឌ្ឍបៃតងរបស់ប្រទេសជាសមាជិករបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ជាពិសេសការអភិវឌ្ឍថាមពលកកើតឡើងវិញ ក្នុងវិស័យឧស្សាហកម្ម និងសំណង់ បច្ចេកវិទ្យា នវានុវត្តន៍ ហិរញ្ញត្ថុ ការវិនិយោគ និងគោលនយោបាយគាំទ្រដល់ការអិវឌ្ឍថាមពលកកើតឡើងវិញ។

៤) កិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ឯ វុឌ្ឍី និង លោកបណ្ឌិត Frank Rijsberman អគ្គនាយក GGGI ស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដែលបានលើកឡើងពីស្ថានភាពអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពដំណាក់កាលទី១ និងទី២ កម្មវិធីតម្រង់ទិសគោលនយោបាយអភិវឌ្ឍន៍បៃតង សក្តានុពលនៃការអនុវត្តគម្រោងពាក់ព័ន្ធនឹងការទាញយកឥន្ធនៈពីសំណល់ និងសក្តានុពលក្នុងការរៀបចំគោលការណ៍ណែនាំស្តីពីតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ Guideline)។

ព័ត៌មានបន្ថែម

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ សុក្រ, 15 មករា, 2021 ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត​
ថ្ងៃ សុក្រ, 15 មករា, 2021 ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត​
ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ
ថ្ងៃ សុក្រ, 15 មករា, 2021 ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ