ឯកឧត្តម​ អ៊ាង សុផល្លែត​ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទផ្សព្វផ្សាយបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅប្រទេសចិន

ក្រុងយ៉ាងលីង (ខេត្តសានស៊ី): ក្នុងពិព័រណ៌បច្ចេកវិទ្យា​កសិកម្មទំនើបលើកទី២៦ ដែលបានប្រព្រឹត្តឡើងពីថ្ងៃទី២២-២៦ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងលីង ខេត្តសានស៊ី ប្រទេស​ចិន​ឯកឧត្តម​ អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី​ ជាមួយអភិបាលក្រុងយ៉ាងលីង និងមាន​ការចូលរួម​ពីតំណាងស្ថាប័នកសិពាណិជ្ជកម្ម និងកសិឧស្សាហកម្មជាច្រេីន ក្នុងពិធីបើកជាផ្លូវការសន្និសីទផ្សព្វផ្សាយបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋលេខាធិការ​ បានបញ្ជាក់ថា ព្រឹត្តិការណ៍​នេះបានផ្តល់នូវបទពិសោធន៍ ដើម្បីស្វែងយល់បន្ថែមពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ជាពិសេសវិស័យកសិកម្មទំនើប តាមគោលគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ របស់ប្រមុខដឹកនាំប្រទេសចិន។ ឯកឧត្តម​ បានបង្ហាញជូនអង្គសន្និសីទស្តីពីការលើកកម្ពស់វិស័យកសិកម្មកម្ពុជា ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ដូចដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​ ដើម្បីកំណើន ការងារ សមធ៌ម និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដោយសង្កត់លើការតម្រង់ទិសការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម​ អ៊ា​ង​ សុផល្លែត​ ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការតាមរយៈផ្លូវមួយ ខ្សែក្រវាត់មួយ នឹងពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា និងអនាគតទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាសង្ឃឹមលើគម្រោង និងកិច្ចសហការបន្ថែមទៀតជាមួយមិត្តចិន ដែលជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់មួយ។

ក្នុងឪកាសនេះដែរ ឯកឧត្តម​ រដ្ឋលេខាធិការក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីចិន និងស្ថាប័នអន្តរជាតិមួយចំនួនផងដែរ។

ព័ត៌មានបន្ថែម

ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ថ្ងៃ ព្រហស្បតិ៍, 23 មករា, 2020 កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី
ថ្ងៃ ពុធ, 22 មករា, 2020 ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី