ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបិស្ថាន បានចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលខ្លីអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាននិង ឆ្លើយតបព័ត៌មានបរិស្ថាន
ថ្ងៃ អង្គារ, 22 តុលា, 2019នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបិស្ថាន បានចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលខ្លីអំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានបរស្ថានរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយនិងព័ត៌មានបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីមកពីនាយកដ្ឋាននានា រួមនឹងជំនួយការថ្នាក់ដឹកនាំ និងមន្ត្រីមកពីមន្ទីរបរិស្ថានគ្រប់ខេត្តរាជធានីប្រមាណ ១០០នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលដៅបណ្តុះបណ្តាលឱ្យក្រុមមន្ត្រីយល់ដឹងពីរបៀបសរសេរព័ត៌មានខ្លីខ្លឹមខ្លាំង ហើយបង្កើនភាពសម្បូណ៌បែបនៃព័ត៌មានពីសកម្មជនភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការផ្សព្វផ្សាយជូនសាធារណជនជុំវិញវិស័យបរិស្ថាននិងធនធានធម្មជាតិ។
ព័ត៌មានបន្ថែម
ថ្ងៃ សុក្រ, 15 មករា, 2021
ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត
ថ្ងៃ សុក្រ, 15 មករា, 2021
ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ