នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលេីកឡេីងពីការពង្រឹងកិច្ចគាំពារបិស្ថាននៅរាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 22 តុលា, 2019នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលេីកឡេីងពីការពង្រឹងកិច្ចគាំពារបិស្ថាននៅរាជធានីភ្នំពេញ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះបញ្ជាក់ថាមុននេះតាំងពីឆ្នាំ 1996 មកទីក្រុងភ្នំពេញមានសំរាមប្រមាណតែ 30 តោនតែប៉ុណ្ណោះហើយទឹកដីដែលយើងត្រូវយកសំរាមនោះមានប្រមាណតែ 300គីឡូម៉ែត្រការ៉េប៉ុណ្ណោះទេ។ ប៉ុន្តែគិតមកដល់បច្ចុប្បន្ននេះទំហំនេះបានកើនធំរហូតទៅដល់ជាង 6 ពាន់គីឡូម៉ែត្រការ៉េហើយបញ្ហាសំរាមគឺបានកើនរហូតទៅដល់ជាង 3 ពាន់តោនក្នុងមួយថ្ងៃ។ ពាក់ព័ន្ធនឹងបញ្ហាសំរាមនេះម្តេចតេជោ បានមានប្រសាសន៍ ថាក្រុមហ៊ុនស៊ិនទ្រីមួយមិនអាចនឹងគ្រប់គ្រងបាននោះទេ ចាំបាច់រាជរដ្ឋាភិបាលត្រូវតែរកក្រុមហ៊ុន 4 ទៅ 5 បន្ថែមទៀតដើម្បីដោញស្រាយបញ្ហាសំរាមនេះ។
សម្ដេចតជោ ក៏បានបញ្ជាក់ជាថ្មីទៀតថា ស្ថានភាពទឹកមកដល់ថ្ងៃនេះ កាន់តែមានកម្ពស់ទាប ប៉ុន្តែទោះយ៉ាងណា ពិធីបុណ្យអុំទូកក៏ត្រូវតែធ្វើឲ្យបានល្អដែរ ហើយថ្ងៃ 9 វិច្ឆិកាខាងមុខនេះ គឺជាទិវាបុណ្យឯករាជ្យជាតិ និងបុណ្យខួបរបស់កងទ័ព ដូច្នេះទិវាបុណ្យជាតិនេះ យើងទាំងអស់គ្នា ត្រូវតែទទួលទានអំបុកខ្មែរ ដែលសម្ដេចហៅថាជាអំបុកខ្មែរថៃជាតិ សាសនា ព្រះមហាក្សត្រ ហើយនេះ គឺជាពាក្យស្លោកថ្មី ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលេីកឡេីងថា យើងត្រូវតែរៀបចំឲ្យបានល្អហើយជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងបញ្ហាសំរាម។