ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតអគារតាំងលក់រថយន្ត លក់គ្រឿងបន្លាស់ និងសេវាកម្មថែទាំរថយន្ត លើផ្ទៃដីទំហំ ៨.០០០ម៉ែត្រការ៉េ ដែល​មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោហ៊ុនសែន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន STAR AUTO (CAMBODIA) CO.,LTD. (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ​នៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុម​ប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព និងតំណាងក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន STAR AUTO (CAMBODIA) CO.,LTD. (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន ផងដែរ។

ជារួម​ អង្គប្រជុំបានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-សូមគាំទ្រទាំងស្រុងលើគម្រោងអគារតាំងលក់រថយន្ត លក់គ្រឿងបន្លាស់ និងសេវាកម្មថែទាំរថយន្ត
២-ក្រុមហ៊ុន​ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់រឹង/រាវ និងសំរាមឱ្យបានត្រឹមត្រូវ
៣-ក្រុមហ៊ុនទីប្រឹក្សា​ ត្រូវគ្រប់គ្រង និងទុកដាក់សំណល់គ្រោះថ្នាក់ ដើម្បីរក្សាសុវត្ថិភាពដល់បុគ្គលិកធ្វើការនៅទីនោះ
៤-ចំពោះសំណល់ប្រេង ក្រណាត់ប្រឡាក់ប្រេង និងកម្ទេចកំទីផ្សេងៗ ក្រុមហ៊ុនត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ
៥-ក្រុមហ៊ុន​ ត្រូវគិតគូរអំពីគុណភាពខ្យល់ សំឡេង/រំញ័រ ឱ្យបានហ្មត់ចត់
៦-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវយកចិត្តទុកដាក់ពីសុខភាពបុគ្គលិក-កម្មករ និងកែសម្រួលរបាយការណ៍នេះឱ្យស្របតាមច្បាប់ការងារ។
៧-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវដាំដើមឈើឱ្យបាន៣០%នៃផ្ទៃដីសរុប
៨-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានល្អ។

ព័ត៌មានបន្ថែម

ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ថ្ងៃ ព្រហស្បតិ៍, 23 មករា, 2020 កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី
ថ្ងៃ ពុធ, 22 មករា, 2020 ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី