ឯកឧត្តម នេត្រ ភក្ត្រា៖ ដើម្បីអប់រំមនុស្សឱ្យចេះស្រលាញ់បរិស្ថាន ត្រូវតែបណ្តុះគំនិតពួកគេពីក្មេងៗឡើងទៅ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការអប់រំបរិស្ថានគឺត្រូវបណ្តុះគំនិតយុវជនតាំងពីក្មេងៗមក ដោយផ្តើមចេញពីយើងគ្រប់គ្នា ដែលជាមាតាបិតា លោកគ្រូ អ្នកគ្រូ ដោយរៀបចំវិធីសាស្រ្តងាយៗ សប្បាយៗ ដើម្បីបង្រៀនដល់កូនៗ ឬសិស្សានុសិស្សឱ្យលេងល្បែងកម្សាន្ត ដែលបង្កប់ន័យអប់រំ ពាក់ព័ន្ធនឹងការងារថែរក្សាបរិស្ថាន ក៏ដូចជា កុមារឱ្យចេះគិតគូរដោះស្រាយបញ្ហា និងចេះស្រឡាញ់ ថែរក្សាបរិស្ថានដោយខ្លួនឯងតាំងពីតូចទៅ ដោយមិនចាំបាច់រង់ចាំទាល់ តែពេញវ័យបានធ្វើការ អប់រំបរិស្ថាននោះទេ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី រួមជាមួយលោកបណ្ឌិត សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម ក្នុងពិព័រណ៍កុមារ និងគ្រួសារលើកទី៧ ដែលបានរៀបចំឡើងអគារតាំងពិព័រណ៌កោះពេជ្រ ដែលមានរយៈពេល ២ថ្ងៃពេញ ដោយមានការចូលរួម អ្នកពាក់ព័ន្ធ មាតាបិតា រួមទាំងកុមារ និងមានការតាំងពិព័រណ៍សំភារៈពាក់ព័ន្ធនិងកុមារជាច្រើនផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ការយកចិត្តទុកដាក់លើបរិស្ថាន ជាផ្នែកមួយដ៏សំខាន់នៅក្នុងការរស់នៅប្រចាំថ្ងៃដោយមិនអាចខានបាន ជាមួយគ្នានោះការលើកទឹកចិត្តកូនៗ ឱ្យសម្អាតអនាម័យបរិស្ថាននៅផ្ទះ និងសិស្សានុសិស្សឱ្យចូលរួមបានត្រឹមត្រូវក្នុងការសំអាតសាលារៀនបានត្រឹមយត្រូវ ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមក្នុង ការផ្លាស់ប្តូរឥរិយាបថរបស់ពួកគេ ដោយបានបណ្តុះគំនិត បញ្ជ្រាបចំណោះដឹង និងសារៈសំខាន់នៃបរិស្ថាន និងជំរុញឱ្យកុមារចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន ហើយកាលណាពួកគេស្រលាញ់បរិស្ថាន ពួកគេនិងចូលចិត្តបរិស្ថាន និងចូលរួមថែរក្សាដោយយកចិត្តទុកដាក់ ហើយកុមារនោះនិងក្លាយជាគំរូល្អក្នុងការថែរក្សាបរិស្ថាន និងអាចជួយបង្រៀនដល់ក្មេងៗដ៏ទៃទៀតផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ក្រសួងបរិស្ថាន ក៏បានសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា និងបញ្ចូលការអបប់រំបរិស្ថាន ទៅក្នុងកម្មវិធីសិក្សាដើម្បីលើកកម្ពស់ ការអប់រំបរិស្ថានដល់សិស្ស ចាប់ពីកម្រិតបឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព នៅក្នុងគោលដៅបញ្ជ្រាប ចំណេះដឹង និងចំណេះធ្វើអំពីបរិស្ថានដល់ក្មួយៗសិស្សានុសិស្ស។

ក្រៅពីនោះក្រសួងបរិស្ថាន ក៏បានធ្វើការងារផ្សព្វផ្សាយអំពីបរិស្ថាននេះ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយចុះផ្ទាល់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ជាលទ្ធផលយើងសង្កេតឃើញថា ពលរដ្ឋមានការយល់ដឹងកាន់តែច្រើនអំពីបរិស្ថាន មានការចូលរួមកាន់តែច្រើន ក្នុងសម្អាតអនាម័យបរិស្ថាន និងមានការតាំងចិត្តខ្ពស់ក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ក៏បានប្រកាសគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនអនុស្សា អេវិនផ្លេនន័រ បន្តរៀបចំពិព័រជាកុមារ និងគ្រួសារ ដ៏មានសារៈសំខាន់នេះឱ្យបានរៀងរាល់ឆ្នាំ និងសូមអំពាវនាវដល់ក្រុមហ៊ុននានា សូមចូលរួមក្នុងការតាំងពិព័រណ៌នេះឱ្យកាន់តែច្រើនឡើង ពីព្រោះថាជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់មាតាបិតា និងមានគុណប្រយោជន៍សម្រាប់ក្មួយៗកុមារាកុមារី ដែលជាអ្នកបន្តវេន ដោយធ្វើយ៉ាងណាឱ្យកុមារដែលជាអនាគត ជាធនធានមនុស្សកម្ពុជា មានសុខភាពល្អ មានចំណេះដឹង មានសីលធម៌ មានគុណធម៌ មានការទទួលខុសត្រូវ និងជាអ្នកគោរពស្រឡាញ់បរិស្ថាន។

សូមជម្រាបថា ពិព័រណ៍កុមារ និងគ្រួសារឆ្នាំនេះ មានផលិតផលជាង ៥,០០០មុខទំនិញ និងមានមាតាបិតា បុត្រធីតា ជាច្រើនអ្នកបានចូលរួម ជាពិសេសកុមារដែលមានអាយុចន្លោះពី១ដល់១៣ឆ្នាំ។ ផលិតផលដែលមានដាក់តាំងបង្ហាញរួមមាន៖ សម្ភារៈបរិស្ថាន សម្ភារ:សិស្សា សម្ភារ:កូនក្មេងលេង អាហារ និងភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងតុបតែងផ្ទះ វត្ថុអនុស្សាវរីយ៍ និងឧបករណ៍ ផលិតផលធ្វើពីស្បែក និងផលិតផលផ្សេងៗជាច្រើនទៀត ដែលសុទ្ធសឹងជាផលិតផលសំខាន់ៗនិងចាំបាច់សម្រាប់អតិថិជនប្រើប្រាស់៕

 

 

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ថ្ងៃ សៅរ៍, 18 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy
ថ្ងៃ ពុធ, 15 កញ្ញា, 2021 ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy