នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) លើគម្រោង​សាងសង់សណ្ឋាគារ និងរីហ្សត ស៊ីប៊្រីស (Sea Breeze Hotel and Resort) លើលើផ្ទៃដីទំហំ ៥.២២៤ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ២៨៣ ភូមិ៦ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់លោកស្រី សោម រស្មី (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ដោយក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន ផងដែរ។

ជារួម​ អង្គប្រជុំបានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-អង្គប្រជុំបានគាំទ្រទៅលើគម្រោងវិនិយោគនេះ
២-ម្ចាស់គម្រោងត្រូវគោរពទៅតាមបទដ្ឋានបរិស្ថានក្នុងការរៀបចំអាងចម្រោះទឹកកខ្វក់ ដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវចេញពីគម្រោង ដោយសមាមាត្រទៅនឹងបរិមាណប្រើប្រាស់ទឹក របស់គម្រោង
៣-ម្ចាស់គម្រោងត្រូវរៀបចំទីតាំងទុកដាក់សំណល់រឹង (សំរាម) សំណល់​សំណង់ និងសំណល់អាចម៍ដី ឱ្យបានត្រឹមត្រូវ ដោយសហការជាមួយក្រុមហ៊ុនប្រមូលសំណល់ក្នុងខេត្តព្រះសីហនុ ចៀសវាងទុកដាក់ គ្មានសណ្តាប់ធ្នាប់ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុង
៤-ម្ចាស់គម្រោងត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថាននៅជុំវិញទីតាំងគម្រោង
៥-ម្ចាស់គម្រោងត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់​ ដោយគោរពតាមច្បាប់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចៀសវាងការចតរថយន្តនៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ
៦-ម្ចាស់គម្រោងត្រូវរៀបចំតំបន់នេះឱ្យក្លាយទៅជាតំបន់មេត្រីភាពបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក និងត្រូវដាំដើមឈើ ឬរុក្ខជាតិលម្អរឱ្យបានច្រើន ដើម្បីលម្អសោភ័ណភាពនៅក្នុងតំបន់គម្រោង
៧-ម្ចាស់គម្រោងត្រូវគោរពវប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងរំលេចរចនាបថខ្មែរទាំងក្នុង និងក្រៅ អគារ
៨-ម្ចាស់គម្រោងគួរមានមូលនិធិចូលរួមចំណែកដាំដើមឈើនៅតំបន់ក្បាលឆាយ ដើម្បីជួយរក្សាលំនឹងទឹក​នៅខេត្តព្រះសីហនុ
៩-ម្ចាស់គម្រោងត្រូវគោរពច្បាប់ស្តីពីការងារ ដោយត្រូវចុះបញ្ជី ប.ស.ស សម្រាប់បុគ្គលិក-កម្មករដែល បម្រើការងារក្នុងគម្រោង ដើម្បីការពារសុខភាព និងសុវត្ថិភាពការងារ
១០-ម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួល និងដាក់ធាតុចូលបន្ថែមទៅក្នុងរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ​៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
ថ្ងៃ អាទិត្យ, 27 កញ្ញា, 2020 ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ថ្ងៃ ព្រហស្បតិ៍, 24 កញ្ញា, 2020 សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់
ថ្ងៃ ពុធ, 23 កញ្ញា, 2020 ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់