ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ អនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ចូល​សម្តែងការគួរសម
…………………………

ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៦ ចំនួ​ន២៩នាក់​ ចូល​សម្តែងការគួរសម និងទទួលយកនូវអនុសាសន៍​ផ្តាំផ្ញើមុនចេញដំណើរ កាលពី​ល្ងាច ថ្ងៃចន្ទ ១រោច​ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម​រដ្ឋមន្ត្រី​ បានអបអរសាទរ​ និងលេីកទឹកចិត្តដល់ប្រតិភូយុវជន​ ដែលនឹងធ្វេីជាអ្នកតំណាងកម្ពុជានៅលេីឆាកអន្តរជាតិ​ ត្រូវធ្វេីយ៉ាងណាធ្វេីការស្វែងយល់បន្ថែមពីស្ថានភាពនយោបាយ សេដ្ឋកិច្ចក្នុងតំបន់​អាស៊ាន​ និងពិភពលោក​ ជាពិសេស​ត្រូវចេះយកឱកាសអភិវឌ្ឍសមត្ថភាពខ្លួនឯង​ ដោយធ្វេីការសិក្សា​ស្វែងយល់ទាំងក្នុងថ្នាក់រៀន​ និងក្រៅថ្នាក់រៀន​ ចែករំលែកវប្បធម៍​ ភាសា​ ព្រមទាំងទាញយកប្រយោជន៍នៃការអភិវឌ្ឍផ្សេង​ៗ សំដៅចូលរួមជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។ នៅក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានឧបត្ថម្ភគាំទ្រ​ និងជូនពរប្រតិភូនាវាយុវជនទាំងអស់ មានសុខភាព​ល្អ​ សុភមង្គល និងជោគជ័យសម្រាប់ដំណេីរចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ​៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រី និងមន្ត្រីៗចំនួននៃក្រសួងបរិស្ថាន បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនពី ១ ទៅ ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ថ្ងៃ ព្រហស្បតិ៍, 2 មេសា, 2020 រដ្ឋមន្ត្រី និងមន្ត្រីៗចំនួននៃក្រសួងបរិស្ថាន បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនពី ១ ទៅ ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
សកម្មភាពចុះល្បាតរបស់​មន្ត្រី​ឧទ្យានុរក្ស​នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត​ ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 30 មិនា, 2020 សកម្មភាពចុះល្បាតរបស់​មន្ត្រី​ឧទ្យានុរក្ស​នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត​ ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​
គោលនយោបាយ ស្តីពី «កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន»
ថ្ងៃ ចន្ទ, 30 មិនា, 2020 គោលនយោបាយ ស្តីពី «កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន»