នៅថ្ងៃអង្គារ៍ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងរាស្រ្ត តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត អភិបាលក្រុង-ស្រុក មន្ទីរបរិស្ថានរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់។ ក្នុងឱកាសអញ្ជើញបើកវេទិកា ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានសង្កត់ធ្ងន់លើការគ្រប់គ្រងសំរាម សំណល់រឹងរបស់រាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ១១៣ សំដៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាននៅតាមទីប្រជុំជន មូលដ្ឋាននានា។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចពិភាក្សានៅថ្ងៃនេះ បានប្រមូលផ្តុំពីអ្នកពាក់ពាក់ព័ន្ធ ជាពិសេស មានវត្តមានឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្ត និងថ្នាក់ដឹកនាំអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ដើម្បីពង្រឹងការអនុវត្តការងារគ្រប់គ្រង លើបញ្ហាសំណល់ សំរាម ឱ្យមានប្រសិទ្ធភាពខ្ពស់។
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាំសំណល់រឹងទីប្រជុំជន ហើយនៅឆ្នាំដដែលនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់ទីប្រជុំជនទៅឱ្យរដ្ឋបាលរាជធានី ក្រុងនិងស្រុក ធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាមទៅឱ្យរដ្ឋបាលថ្នាក់ខណ្ឌ ដោយចាត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ បន្ថែមពីនេះ ការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុវត្តវិធានការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពបំផុត គឺជាកិច្ចការងារដែលមិនអាចខ្វះបាននោះឡើយ។
សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន បានប្រព្រឹត្តទៅ ដោយមាន បទបង្ហាញលើគោលការណ៍ណែនាំស្តីពីការធ្វើឱ្យប្រសើរឡើងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងកិច្ចពិភាក្សាលើការធ្វើឱ្យប្រសើរឡើងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជមជន និង វិធានការ និងដំណោះស្រាយបញ្ហាប្រឈមលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ផងដែរ៕

ព័ត៌មានបន្ថែម

ដំណឹងជ្រើសរើសការងារ | Job Announcement
ថ្ងៃ អង្គារ, 3 វិច្ឆិកា, 2026 ដំណឹងជ្រើសរើសការងារ | Job Announcement
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលការងាររបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី
ថ្ងៃ ចន្ទ, 2 វិច្ឆិកា, 2026 សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលការងាររបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី
កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
ថ្ងៃ ពុធ, 28 តុលា, 2026 កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី