នៅព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងែទី ២ ខែកក្កដា ឆ្នាំ២០១៩ នាទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី មានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ។

ក្នុងពេលអញ្ជើញជាអធិបតីបើកវេទិកានេះ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណ    និងកោតសរសើរចំពោះការយកចិត្តទុកដាក់បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តយកចិត្តទុកដាក់រួមសាមគ្គីគ្នាការពារ ទប់ស្កាត់ បង្រ្កាបរាល់បទល្មើសដែលកើតឡើងក្នុងតំបន់ការពារធម្មជាតិ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលតម្រង់ទិសស្តីពី ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ រៀបចំឡើងមានរយៈពេលបួនថ្ងៃគឺចាប់ថ្ងៃទី២ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយអគ្គនាយកដ្ឋានការពារ និងអភិរក្សធនធានធម្មជាតិនៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការWCS ព្រមទាំងមានការចូលរួមជាសិក្ខាកាម ជាមន្រ្តីឧទ្យានុរក្ស មកពីដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្រ្តខេត្តមណ្ឌលគិរី និងខេត្តក្រចេះ កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថដែលប្រចាំការនៅក្នុងតំបន់ការពារក្នុងខេត្តមណ្ឌលគិរី និងមានគ្រូឧទេ្ទសជាមន្រ្តីជំនាញមកពីក្រសួងបរិស្ថាន និងសាលាដំបូងខេត្តមណ្ឌលគិរី។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់