គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីសំណេះសំណាលជាមួយមន្ត្រីមានជីវភាពខ្វះខាត នៃក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន
ថ្ងៃ ចន្ទ, 23 កញ្ញា, 2019នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីសំណេះសំណាលជាមួយមន្ត្រីមានជីវភាពខ្វះខាត នៃក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន។ កម្មវិធីសំណេះសំណាលរៀបចំឡើង ក្នុងគោលបំណង៖
1. ដើម្បីស្វែងយល់ពីទុក្ខលំបាកផ្សេងៗ រួមនឹងដំណោះស្រាយ
2. លើកទឹកចិត្តមុនពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខែ្មរ ដោយមានការឧបត្ថម្ភគាំទ្រ ដូចជា ទឹកក្រូចមួយកេស មីមួយកេស ត្រីខមួយយួរ និងថវិកា ១០ម៉ឺនរៀល ក្នុងម្នាក់។ សូមបញ្ជាក់ថា មន្ត្រីសន្តិសុខ ប៉ូលីស អ្នកអនាម័យ អ្នកថែសួន និងជាងអគ្គិសនីប្រចាំក្រសួងបរិស្ថាន មានចំនួនសរុចំនួន ២៣រូប។
ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 15 មេសា, 2021
ក្រសួងបរិស្ថានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២(ដូសទី២) ជូនមន្រ្តីរាជការក្រោមឱវាទ