នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមក្នុងពិធីបិទ​«វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន​ ឆ្នាំ២០១៩» ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៣ខែមកហើយ ចាប់តាំងពី ខែមិថុនា ដល់ខែកញ្ញា នេះ ក្រោមការសម្របសម្រួល និងរៀបចំដោយនាយដ្ឋានអប់រំបរិស្ថាននៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន។ ក្នុងចំណោមសាលាចំនួន ១៦ ដែលចូលរួម ការប្រកួតចាប់ពីដើមមក ជ័យលាភីលេខ ១ បានទៅវិទ្យាល័យទួលទំពូង លេខ ២ បានទៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ហើយលេខ ៣ ស្ទួនបានទៅវិទ្យាល័យ ទួលស្វាយព្រៃ និងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអបអរសាទរ ចំពោះប្អូនៗសិស្សានុសិស្សវិទ្យាល័យទាំង០​៤​ វិទ្យាល័យ ដែលបានឆ្លងកាត់វគ្គប្រកួតចំនួនពីរវគ្គកន្លងមកប្រកបដោយជោគជ័យក្នុង​ការពង្រឹង​សមត្ថភាព និងចំណេះដឹងរបស់ខ្លួនលើវិស័យបរិស្ថាន និងបានរួមចំណែក ក្នុងការចែករំលែកនូវចំណេះ​ដឹងទាំងនោះទៅដល់សាធារណៈជនតាមរយៈការធ្វើបទបង្ហាញដោយ​មានអំណះអំណាងច្បាស់លាស់ និងទទួលបានឱកាសបន្តចូលរួមវគ្គផ្តាច់ព្រ័ត្រ​នេះដែលមាន​រយៈពេល​​៣ខែ គិតចាប់ពីខែមិថុនា រហូតដល់ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បីដណ្តើមជ័យលាភី “យុវជនជជែកពិភាក្សាអំពីបរិស្ថានប្រចាំ ឆ្នាំ២០១៩”។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ​២០១៩នេះ បានផ្តល់ឱកាសដ៏សំខាន់មួយដល់ប្អូនៗសិស្សានុសិ្ស លោកគ្រូ អ្នកគ្រូនូវចំណេះដឹង ផ្សារភ្ជាប់នឹងការអនុវត្ត។ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន​២០១៩ វគ្គផ្តាច់ព្រ័ត្រនេះ ប្អូនៗសិស្សានុសិស្ស​បានខិតខំ​អស់កម្លាំង​កាយ កម្លាំងប្រាជ្ញា និងបង្ហាញពីកម្លាំងសាមគ្គីភាព ក្នុងការសិក្សាស្រាវជ្រាវ សិក្សាស្វែងរកប្រភពទិន្នន័យ ដើម្បីរៀបចំសំណេរ អត្ថបទ និងការបកស្រាយ ក្នុងការប្រកួតប្រជែងយកជើងឯក ក្នុងវេទិការយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០១៩នេះ។ នេះសរបញ្ជាក់ អំពីគំរូដ៏មានតម្លៃបំផុត​សម្រាប់យុវជនដទៃទៀត ដែលបានបង្ហាញពីការចូលរួម​ចំណែកជាមួយក្រសួងបរិស្ថានដើម្បីលើកកម្ពស់គុណភាពបរិស្ថាន​នៅកម្ពុជា ឱ្យស្អាតល្អ ស្រស់បៃតង គួរជាទីសោមនស្ស និងរមនាសម្រាប់ជីវិតរស់នៅ លើភពផែនដីយើងនេះ។ ការអនុវត្តសកម្មភាពនានា របស់កម្មវិធីយុវជនជជែកពិភាក្សាអំពីបរិស្ថាន​២០១៩ គឺជាគោលដៅ ពង្រឹង និងពង្រីកចំណេះដឹង សមត្ថភាពរបស់​យុវជនយើងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដែលចូលរួមប្រកួតប្រជែងជាមួយ យុវជនអាស៊ាន ។ ទន្ទឹមការប្រកួតប្រជែង ប្អួនៗ ក៏បានសិក្សាយល់ពីគោលនយោបាយ និងយុទ្ធសាស្រ្ត របស់ក្រសួងបរិស្ថាន ក្នុងបេសកកម្កិច្ចគាំពារបរិស្ថាន ថែរក្សាការពារធនធានធម្មជាតិ ជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

ដើម្បីសម្រេចបាននូវបំណងជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋលេខាធិការករសួងបិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមនុស្ស ជាពិសេស​យុវជន និងកុមារ តាមរយៈការអប់រំផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ ជាពិសេសបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ក្នុងវិស័យបរិស្ថាន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការ​លើកកម្ពស់ការយល់ដឹង សំដៅប្រែក្លាយចំណេះដឹង ទៅជាការប្រតិបត្តិបរិស្ថានល្អ ដូចដែលបានគូសបង្ហាញនៅក្នុងគោលបំណងជាយុទ្ធសាស្ត្រទី៤ នៃយុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ២០១៦​-​​២០២៣ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ជួយដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើសមាហរណកម្មបញ្ហាបរិស្ថានទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការវិនិយោគទៅតាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រង និងអភិបាលកិច្ចក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

 

 

ព័ត៌មានបន្ថែម

ការកែច្នៃសំបកកង់ឡានចាស់ៗ​ ទៅជាវត្ថុដ៏ទាក់ទាញ​
ថ្ងៃ ពុធ, 20 វិច្ឆិកា, 2019 ការកែច្នៃសំបកកង់ឡានចាស់ៗ​ ទៅជាវត្ថុដ៏ទាក់ទាញ​
ឯកឧត្តម​ ជួប​ ប៉ារីស៍​ ផ្តល់​កូនឈេី​និងចូលរួមដាំកូនឈេីនៅវិទ្យាល័យហ៊ុន សែន អង្គស្នួលនិងអនុវិទ្យាល័យបែកចាន
ថ្ងៃ ពុធ, 20 វិច្ឆិកា, 2019 ឯកឧត្តម​ ជួប​ ប៉ារីស៍​ ផ្តល់​កូនឈេី​និងចូលរួមដាំកូនឈេីនៅវិទ្យាល័យហ៊ុន សែន អង្គស្នួលនិងអនុវិទ្យាល័យបែកចាន
លោកប្រធានមន្ទីបរិស្ថានខេត្តព្រៃវែង​ និងលោកអភិបាលស្រុកបាភ្នំ ជាមួយសហការី បានចុះទៅពិនិត្យ និងទស្សនាសត្វស្លាបនាពេលព្រលប់ ដែលជាពេលវេលាសត្វទាំងអស់ចូលទីជំរក នៅទួលពាន់តាឡី ក្នុងតំបន់បឹងស្នេហ៍​ ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង
ថ្ងៃ អង្គារ, 19 វិច្ឆិកា, 2019 លោកប្រធានមន្ទីបរិស្ថានខេត្តព្រៃវែង​ និងលោកអភិបាលស្រុកបាភ្នំ ជាមួយសហការី បានចុះទៅពិនិត្យ និងទស្សនាសត្វស្លាបនាពេលព្រលប់ ដែលជាពេលវេលាសត្វទាំងអស់ចូលទីជំរក នៅទួលពាន់តាឡី ក្នុងតំបន់បឹងស្នេហ៍​ ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង