ឯកឧត្តម សាយ សំអាល់ ទទួលជួបប្រតិភូវិនិយោគិនជប៉ុនលើគម្រោងគ្រប់គ្រងបរិស្ថាន និងថែទាំសុខភាពនៅកម្ពុជា
……………………………………….
នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនជប៉ុនដែលមានតំណាងក្រុមហ៊ុនចំនួន៧ ចូលជួបពិភាក្សា ស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ប្រព្រិត្តឹកម្មសំណល់រឹង-រាវ ឧស្សាហកម្មឈើ អាហារសុខភាព និងការថែទាំមនុស្សចាស់នៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរាជរដ្ឋាភិបាលក្នុងការគាំទ្រអ្នកវិនិយោគបរទេស រួមទាំងគម្រោងគ្រប់គ្រោងបរិស្ថាន ការការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា។ ឯកឧត្តម សាយ សំអាល់បានលើកឡើងពីលទ្ធភាពរៀបចំសំណើគម្រោងវិនិយោគនៅក្រោម “យន្តការឥណទានកាបូនរួមគ្នា” (Joint Crediting Mechanism: JCM)ផងដែរ។ គួរបញ្ជាក់ថា កម្ពុជាបានចូលរួមក្នុង JCM តាំងពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នកំពុងអនុវត្តដោយជោគជ័យនូវគម្រោង ដែលប្រើបច្ចេកវិទ្យាជប៉ុនទំនើបៗចំនួន៦ ទាក់ទងនឹងការបំភ្លឺផ្លូវសាធារណៈ ការផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ ប្រសិទ្ធភាពថាមពល ការការពារ និងអភិរក្សធនធានធម្មជាតិ។ ក្នុងជំនួបនេះ លោកប្រធានតំណាងក្រុមហ៊ុន Green Power Techno បានប្រគល់ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន នូវម៉ាស៊ីនចំហេះក្រៅ “sterling engine” ចំនួន២គ្រឿង ហើយក្រុមហ៊ុន Angkor Bio Cogen បានប្រគល់ជូននូវវិញ្ញាបនបត្រឥណទានកាបូន ដែលមានតម្លៃ ២០០០ តោនសមមូលឧស្ម័នកាបូនិកផងដែរ។

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
ថ្ងៃ ចន្ទ, 2 សីហា, 2021 ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ថ្ងៃ សុក្រ, 30 កក្កដា, 2021 មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
ថ្ងៃ សុក្រ, 30 កក្កដា, 2021 កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)