នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (ក.ជ.អ.ច.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ការត្រួតពិនិត្យ តាមដានការអនុវត្តន៍ផែនការសកម្មភាព និងយុទ្ធសាស្ត្រជាតិស្តីពីជីវៈចម្រុះ (NBSAP) នៅក្នុងប្រព័ន្ធតំបន់ការពារធម្មជាតិ” ដែលរៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព ក្រោមការគាំទ្រពីគម្រោងកាំប៉ាស់ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើននាក់។
លោកជំទាវ ចាន់ សុម៉ាលី បានឱ្យដឹងថា ការអនុវត្តការត្រួតពិនិត្យ តាមដានការអនុវត្តន៍ផែនការសកម្មភាព និងយុទ្ធសាស្ត្រជាតិស្តីពីជីវៈចម្រុះ (NBSAP) នៅក្នុងប្រព័ន្ធតំបន់ការពារធម្មជាតិ” គឺបានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងប្រើប្រាស់សេវាប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព ដែលបានរួមចំណែកដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ល។ លោកជំទាវបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តកំណែទម្រង់ស៊ី ជម្រៅលើវិស័យបរិស្ថាន បានសម្រេចបង្កើតតំបន់ការពារធម្មជាតិដែលមានផ្ទៃដីសរុបចំនួន៤១% នៃផ្ទៃដីប្រទេស ដែលសម្រេចលើសពីកាកំណត់នៅក្នុងគោលដៅជីវៈចម្រុះ (Aichi Target)ទី១១ ដែលកំណត់ឱ្យបង្កើតផ្ទៃដីតំបន់ការពារធម្មជាតិត្រឹមតែ១៧% ក្នុងឆ្នាំ២០២០។ លោកជំទាវ ចាន់ សុម៉ាលី បានក៏ផ្ដាំផ្ញើដល់សមាជិកអង្គសិក្ខាសាលាត្រូវយកចិត្តទុកដាក់ពិនិត្យលទ្ធផលអនុវត្តដែលសម្រេចបានថាតើបានសម្រេចតាមគោលដៅកំណត់កម្រិតណា នៅមានបញ្ហាប្រឈមអ្វីខ្លះដែលបានជួបប្រទះ និងផ្ដល់យោបល់បន្ថែមដើម្បីពង្រឹងការអនុវត្ត និងយកទៅប្រើប្រាស់ជាធាតុចូលក្នុងការបន្តរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីអនុវត្តនានានៅថ្ងៃអនាគត ក៏ដូចជាគាំទ្រដល់ការរៀបចំក្របខ័ណ្ឌការងារជីវៈចម្រុះក្រោយឆ្នាំ២០២០ (Post-2020) ផងដែរ។
សូមបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះ វាគ្មិនបានធ្វើបទបង្ហាញពីផែនការសកម្មភាព និងយុទ្ធសាស្ត្រជាតិស្តីពីជីវៈចម្រុះ(NBSAP) និងផែនការសកម្មភាពដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ (២០១៨-២០២២) ដើម្បីជាមូលដ្ឋានសម្រាប់ការពិភាក្សាផ្ដល់យោបល់ និងបន្ស៊ីគ្នាក្នុងការអនុវត្តបន្តទៀត ជាពិសេសសម្រេចគោលដៅរួមគឺការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់