នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំប្រាជ្ញ ស្រ៊ុន នៃទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដេីម្បី​បន្តពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម លោកជំទាវ​ លោក​ លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងមន្ត្រីជំនាញ​នៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថានជាច្រើនរូប។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សៅ សុភាព បានលើកឡើងពីគោលបំណងសំខាន់ក្នុងការបន្តពិភាក្សាលើសេចក្តីព្រាងប្រកាស​នេះ គឺដើម្បីទទួលយកធាតុចូលបន្ថែមទៀតពីក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងប្រកាស​នេះពេលចូលជាធរមានអាចអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងផ្តល់ភាពងាយស្រួលដល់ម្ចាស់គម្រោងអភិវឌ្ឍន៍។
ក្រោយពី​ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកអង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលរួចមក អង្គប្រជុំបានទទួលនូវមតិយោបល់ជាធាតុចូលយ៉ាងច្រើន ដើម្បីឱ្យក្រុមការងារ​នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន យក​ទៅកែសម្រួល និងបញ្ចូលទៅក្នុងសេចក្តីព្រាងប្រកាសខាងលើបន្ថែមទៀត។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានសំណូមពរឱ្យក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំលើសេចក្តី​ព្រាង​ប្រកាសនេះជាមួយនឹងវិស័យឯកជន បន្ថែមទៀតផងដែរ។

ព័ត៌មានបន្ថែម

ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ