ខេត្តសៀមរាប៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុក្នុងនាមជាលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ បានរៀបចំនិងសម្របសម្រួលកិច្ចប្រជុំលើកទី៤ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដើម្បីពិភាក្សាអំពីការងារអាទិភាពសំខាន់ចំនួន៣ រួមមាន ១-បច្ចុប្បន្នភាពសូចនាករកម្រិតស្ថាប័នជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាផ្នែកមួយនៃក្របខណ្ឌតាមដានពិនិត្យនិងវាយតម្លៃការប្រែប្រួលអាកាសធាតុ, ២-របាយការណ៍ពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-¬២០២៣ (CCCSP) និង ៣-ផែនទីបង្ហាញផ្លូវការអនុវត្តការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាUNFCCC(NDC)។

កិច្ចប្រជុំបានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នចំនួន១៩ជាសមាជិកក្រុមការងារ និងអ្នកពាក់ព័ន្ធសំខាន់ៗ សរុបចំនួន៤១នាក់ ក្នុងនោះស្រី្ត៩នាក់ ដែលដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ ១-២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០១៩ ។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ថា “ក្រុមការងារបច្ចេកទេសនេះជាវេទិកាថ្នាក់ជាតិមួយ ដែលដឹកនាំផ្ទាល់ដោយសេនាធិការរបស់រាជរដ្ឋាភិបាល មិនដូចក្រុមការងារបច្ចេកទេសផ្សេង ដែលមានសហប្រធានពីដៃគូអភិវឌ្ឍន៍”។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលតាមរយៈ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានកំណត់បញ្ហាប្រែប្រួលអាកាសធាតុជាកត្តារាំងស្ទះដល់ការអភិវឌ្ឍជាតិ ដូចនេះដើម្បីអនុវត្តយុទ្ធសាស្រ្តឆ្លើយតបនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលនឹងផ្តោតអាទិភាពលើការបន្តអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតង២០១៣¬-២០៣០ ផែនការយុទ្ធសាស្រ្តCCCSP យុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថានជាតិ២០១៦-¬២០២៣ ផែនការយុទ្ធសាស្រ្តរេដបូកជាតិ និងការប្រើប្រាស់មូលនិធិបរិស្ថានសង្គម ឱ្យមានប្រសិទ្ធភាព ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចបំភាយកាបូនទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់