ថ្ងៃចន្ទ ៧ កើត ខែមាឃ ឆ្នំាច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី ហ៊ុល សុវណ្ណម៉ូលី សាស្ត្រាចារ្យបណ្ឌិតនៃសារមន្ទីរប្រវត្តិសាស្ត្រប៉ារីស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

មានប្រសាសន៍គោរពជូន ឯកឧត្តមរដ្ឋមន្ត្រី លោកស្រីសាស្ត្រាចារ្យបណ្ឌិត បានសម្តែងនូវក្តីរំភើប និងបង្ហាញពីប្រវត្តិនៃការតស៊ូក្នុងការសិក្សារៀនសូត្រ បទពិសោធន៍នៃការបង្រៀននិស្សិតបរទេស និងចំណង់ចំណូលចិត្តក្នុងការស្រាវជ្រាវ ចងក្រង និងស្វែងយល់ពីប្រភេទសត្វ និងរុក្ខជាតិ រហូតត្រូវបានអន្តរជាតិទទួលស្គាល់ជាអ្នកវិទ្យាសាស្ត្រធម្មជាតិនៅប្រទេសបារំាង ហើយដែលបច្ចុប្បន្នបម្រើការងារនៅសារមន្ទីរប្រវត្តិសាស្ត្ររបស់ប្រទេសបារំាង។ ជាមួយគ្នានេះ លោកស្រីសាស្ត្រាចារ្យបណ្ឌិត ក៏បានបង្ហាញពីបំណង និងឆន្ទៈក្នុងការរួមចំណែកជាមួយក្រសួងបរិស្ថាន ក្នុងការសិក្សាស្រាវជ្រាវ ចងក្រង និងរៀបចំប្រភេទសត្វ និងរុក្ខជាតិដែលមាននៅក្នុងប្រទេសកម្ពុជា ទុកជាឯកសារសិក្សា និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយបានចងចាំ រៀនសូត្រ និងបណ្តុះផ្នត់គំនិតច្នៃប្រឌិត និងរកឃើញថ្មីក្នុងផ្នែកជីវៈសាស្ត្រសម្រាប់ជាអត្តសញ្ញាណនៃសម្បត្តិធម្មជាតិរបស់ជាតិ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅដែលបានជួបលោកស្រីសាស្ត្រាចារ្យបណ្ឌិត និងបានចាត់ទុកលោកស្រីជាអ្នកវិទ្យាសាស្ត្រធម្មជាតិដ៏កម្ររបស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគំាទ្រចំពោះបំណងរបស់លោកស្រី និងបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជា ជាពិសេសលើកទឹកចិត្តឱ្យលោកស្រីសាស្ត្រាចារ្យបណ្ឌិតចូលរួមជាមួយក្រសួងក្នុងការជួយជ្រោមជ្រែងលើគម្រោងរៀបចំឱ្យមានសារមន្ទីរធម្មជាតិភ្នំពេញ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងចូលរួមជាបច្ចេកទេសក្នុងការធ្វើឱ្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលភ្នំគូលែនក្លាយជាតំបន់មានសក្តានុពលសម្រាប់ការលើកកម្ពស់អត្តសញ្ញាណធម្មជាតិ និងជីវៈសាស្ត្រនៅកម្ពុជាសម្រាប់សិស្ស និស្សិត អ្នកស្រាវជ្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ រួមគ្នាសិក្សា អភិវឌ្ឍន៍ និងអភិរក្សនូវធនធានទំាងអស់ឱ្យកាន់តែសម្បូរបែប និងជាកេរ្តិ៍ដំណែលរបស់ប្រជាជនកម្ពុជា និងមនុស្សជាតិ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩