ព្រះវិហារ ៖ រថយន្ត១គ្រឿង និងម៉ូតូ ២គ្រឿង ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនលោក បេន ដេវីស (BEN DEVIS) និងសហគមន៍តាបស ខេត្តព្រះវិហារ តាមរយៈប្រតិភូសមាជិករដ្ឋសភា ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក(គណៈកម្មការ ទី៣) នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានស្វាគមន៍ប្រតិភូ និងការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងព្រឹត្តិការនេះ។ ឯកឧត្តម បានចាត់ទុកថាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាការលើកទឹកចិត្តដល់ការចូលរួមពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កាន់តែប្រសើរថែមទៀត។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ៖ ក្រសួងបរិស្ថានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់ លោក បេន ដេវីស (BEN DEVIS) និងសហគមន៍តាបស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។ ឯកឧត្តម
រដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំងក្នុងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាលើការការពារ ថែរក្សាវប្បធម៌ ប្រពៃណី ក៏ដូចជាការការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព។ ឯកឧត្តម បានអំពាវនាវឱ្យ សហគមន៍ និងប្រជាពលរដ្ឋ សហការគ្នា និងមានការឯកភាពគ្នា ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដៅយនិរន្តរភាព ព្រោះ«ធនធានធម្មជាតិ ជារបស់យើងទាំងអស់គ្នា»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ គ្រួសារមន្រ្តីឧទ្យានុរក្ស គ្រួសារកងទ័ពនៅក្បែរតំបន់ការពារធម្មជាតិ អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍ សម្រាប់បង្កើនជីវភាពបន្ថែម ដែលអាចកាត់បន្ថយពីការដាក់សំពាធលើធនធានធម្មជាតិ។
សូមបញ្ជាក់ថា កន្លងមកអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានអនុវត្តគម្រោងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ នៅឆ្នាំ ២០១៧ និង ឆ្នាំ២០១៨ ផ្តល់ជូនសហគមន៍បានចំនួន២០ ហើយក្នុងនោះមានប្រជាពលរដ្ឋចំនួន៥២៥គ្រួសារ បានទទួល មេគោ ពូជជ្រូកឦសាន ពូជមាន់ក្នុងស្រុក និងសម្ភារៈបម្រើទេសចរណ៍ធម្មជាតិ។ល។

នៅក្នុងពិធីប្រគល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោក បេន ដេវីស និងសហគមន៍តាបស ខេត្តព្រះវិហារ នៅថ្ងៃនេះ ឯកឧត្តម ជា វ៉ាន់ដេត បានមានមតិសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋពីការរីកចំរើននៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម ប្រធានគណម្មធិការទី៣ នៃរដ្ឋសភា បានជំរុញឱ្យមានការចូលរួមប្រសើរឡើងថែមទៀត ពីភាគីពាក់ព័ន្ធនានា ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍដោយចីរភាព។ ក្នុងឱកាសនេះដែរ ឯកឧត្តម ជា វ៉ាន់ដេត និងប្រតិភូអបដំណើរ បានប្រគល់ថវិការបស់សមាជិករដ្ឋសភាជាតិ ចំនួន ១៦លានរៀល បន្ថែម ជូនដល់លោក បេន ដេវីស តំណាងឱ្យសហគមន៍តាបស សម្រាប់ចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិផងដែរ។

គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថាន សង្គម បានជួយដល់សហគមន៍តាបសដែលមានលោក បេន ដេវីស និងក្រុមគ្រួសារចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ ក្នុងមួយឆ្នាំចំនួន២០០០០ដុល្លារអាមេរិកសម្រាប់មួយឆ្នាំដើម្បីអភិរក្សធនធានធម្មជាតិនៅតំបន់ភ្នំត្នោត-ភ្នំពក ហើយក្រសួងបរិស្ថាន នឹងគិតគូរដំឡើងថវិកាថែមទៀត នៅពេលគម្រោងមានប្រសិទ្ធភាពនៅឆ្នាំខាងមុខ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបំពាក់មេដាយកិត្តយសជូនដល់ លោក បេន ដេវិស និងភរិយាគាត់ផងដែរ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩