ក្រសួងបរិស្ថាន ស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាក្នុងបេសកកម្មការពារ និងអភិរក្សធនធានសមុទ្រ និងតំបន់ឆ្នេរ
………………………………………
ក្រសួងបរិស្ថាន តំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន និងវិស័យឯកជន រួមគ្នាផ្សព្វផ្សាយស្ដីពី ការអភិរក្សជីវៈចម្រុះសមុទ្រ និងតំបន់ឆ្នេរ តាមរយៈការបង្កើត ឧទ្យានជាតិសមុទ្រ។ វេទិកានេះធ្វើឡើង
នៅថ្ងៃអង្គារ ថ្ងៃទី ២២ ខែមករា គ.ស២០១៩ នៅសណ្ឋាគារឯករាជ្យ ក្រុង/ខេត្ដព្រះសីហនុ។

ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា សិក្ខាសាលាស្ដីពីការអភិរក្សជីវៈចម្រុះសមុទ្រ និងតំបន់ឆ្នេរតាមរយៈការបង្កើតឧទ្យានជាតិសមុទ្រ ក្រោមការផ្តួចផ្តើមរៀបចំដោយក្រសួងបរិស្ថាន និងគាំទ្រពីអង្គការ IUCN បានឆ្លុះបញ្ចាំងពី​តម្លៃ​ធនធានសមុទ្រ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ សក្តានុពលអេកូទេសចរណ៍ និងបង្ហាញពីបេសកកម្មរបស់រដ្ឋាភិបាល ក្នុងការការពារ និងអភិរក្សធនធាន​សមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងផ្សព្វផ្សាយពីសក្តានុពលឧទ្យានជាតិសមុទ្រកោះរ៉ុង ដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដែលកំពង់អាស្រ័យផលជាមួយធនធានសមុទ្រ អ្នកសិក្សាស្រាវជ្រាវ និងអាជីវករបម្រើសេវាកម្មមុជទឹក។ ឯកឧត្ដម បន្ដថា ធនធានតំបន់ឆ្នេរសមុទ្រអាចទទួលរងការប៉ះពាល់ ជាពិសេសដល់បរិស្ថាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយនូវហតុប៉ះពាល់ទាំងនេះ ក្រសួងបរិស្ថានដែលស្ថាប័នគោលក្នុងការដឹកនាំ សិក្សាស្រាវជ្រាវ និងរៀបចំផែនការយុទ្ធសាស្រ្តក្នុងការពារ អភិរក្ស​​ជីវៈ​​ចម្រុះ ដោយមានចូលរួមពីអ្នកពាក់ព័ន្ធ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពបរិស្ថាន ជីវៈចម្រុះ និងប្រព័នអេកូឡូស៊ី តំបន់សមុទ្រកម្ពុជា។ សូមបញ្ជាក់ថា ថ្ងៃនេះក៏ជាឱកាសមួយ សម្រាប់ជួបជុំរវាងស្ថាប័ន មានសមត្ថកិច្ច អ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធ ទៅនឹងធនធានសមុទ្រ សម្រាប់ស្វែងយល់ពីទស្សនះវិស័យនៃការអភិរក្សធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចងក្រងនូវលទ្ធផល និងសមិទ្ធិផលរួមគ្នាពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនកម្ពុជា សង្គមជាតិ និងសម្រាប់កូនចៅយើងបច្ចុប្បន្ន និងជំនាន់ក្រោយ។

ព្រះរាជាណាចក្រកម្ពុជា មានឆ្នេរសមុទ្រលាតសន្ធឹងព្រំប្រទល់ច្រកអន្តរជាតិចាំយាម ជាប់នឹង​ព្រះរាជាណាចក្រថៃ រហូតដល់ព្រំប្រទល់ច្រកអន្តរជាតិព្រែកចាក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានវិសាលភាពលើខេត្តចំនួន ៤រួមមាន ខេត្តព្រះសហនុ កោះកុង កំពត និងកែប ដែលមានប្រជាជនប្រមាណជាង២លាននាក់ ហើយមុខរបរចំបងពឹងផ្អែកលើការនេសាទ ការធ្វើកសិកម្ម​ និងផ្តល់សេវាកម្មទេសចរណ៍។ ដោយផ្អែកលើភាពសម្បូរបែបនៃធនធានធម្មជាតិ ជីវៈចម្រុះ និងទេសភាពដ៏ល្អត្រកាលនៅក្នុងឆ្នេរសមុទ្រ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់តំបន់នោះ ជាប៉ូលសេដ្ឋកិច្ចជាតិមួយ ក្នុងយុទ្ធសាស្រ្តចតុកោណ និងបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកកាលពីឆ្នាំ២០១១ជាការចូលរួមចំណែកក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩