នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ជាថ្ងៃទី២ នៃការអបអរសារទរពិធីបុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមបើក ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង ជាមួយវត្តមាន អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួង មន្ទីរ អង្គទូតនានា ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។

ក្រសួងបរិស្ថានបានចូលរួមដាក់តាំងបង្ហាញឯកសារ និងសកម្មភាពអភិវឌ្ឍន៍លើវិស័យបរិស្ថាន ឧបករណ៍បរិស្ថានផ្សេងៗ ចូលរួមផ្សព្វផ្សាយតាមកន្លែងប្រារព្ធពិធី និងការសម្តែងល្ខោនដែលបង្កប់ដោយសារអប់រំ និងជម្រុញដល់ប្រជាពលរដ្ឋ និងមហាជនទាំងអស់ចូលរួមគាំទ្រ រាល់គ្រប់សកម្មភាពនៅក្នុងការថែរក្សា គ្រប់គ្រងធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។

នៅក្នុងឱកាសនេះ ក្រៅពីមានទស្សនាស្តង់ពិព័រណ៍ រៀបចំឡើង ដោយក្រសួង មន្ទីរ រដ្ឋបាលខេត្តជាប់មាត់សមុទ្រ និងស្ថាប័ន រួមនិងវិស័យអភិវឌ្ឍន៍ជាច្រើន ពិធីបុណ្យសមុទ្រឆ្នាំនេះ រៀបចំឱ្យមានការសម្តែងសិល្បះ និងការបង្ហាញពីប្រវត្តិសាស្រ្ត វប្បធម៌ជាច្រើន ជូនអ្នកចូលរួម បានស្គាល់ និងយល់ដឹង ពីសក្តានុពលធនធានធម្មជាតិ តំបន់អេកូទេសចរណ៍ធម្មជាតិនានា ហើយបានផ្តល់សារអប់រំ ដើម្បីជំរុញឱ្យមានការចូលរួមស្រឡាញ់ការពារ និងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់វិស័យទេសចរណ៍ បរិស្ថាននៅប្រទេសកម្ពុជាឱ្យមាននិរន្តរភាព។

សូមបញ្ជាក់ថា បុណ្យសមុទ្រ បានក្លាយជាពិធីបុណ្យប្រចាំឆ្នាំសម្រាប់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល បានកំណត់ឱ្យក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំនៅតាមបណ្តាខេត្តស្ថិតនៅជាប់មាត់សុទ្រ ដូចជាខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែលជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០១៨នេះ។ «ឆ្នេរស្អាត ពលរដ្ឋរមណីយ»គឺជាប្រធានបទ ដែលអមដោយពាក្យស្លោក«អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» នៃពិធីបុណ្យសមុទ្រលើកទី៧ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩