នៅព្រឹកថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅ នៅសណ្ឋាគារភ្នំពេញ ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍ការបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។គម្រោងអភិវឌ្ឍន៍រួមគ្នាស្តីពីការអភិវឌ្ឍន៍ការបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (Low Carbon Development for Productivity and Climate Change Mitigation through TEST Methodology) នេះ អនុវត្តដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងបរិស្ថាន និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO)ក្រោមជំនួយថវិកាពីមូលនិធីបរិស្ថានពិភពលោក (GEF) ។
ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា កម្ពុជា ក្នុងនាមជាសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ចាប់តាំងពីឆ្នាំ១៩៩៥ បានចូលរួមយ៉ាងសកម្មក្នុងវេទិកានេះ ក្នុងក្របខ័ណ្ឌសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌជាតិ វិញបានសម្របសម្រួលកិច្ចការងារជាច្រើនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន។ ជាក់ស្តែង ក្រសួងបរិស្ថានបានសម្របសម្រួលជាមួយតួអង្គអភិវឌ្ឍទាំងអស់ ក្នុងការរៀបចំ “ផែនការយុទ្ធសាស្ត្រឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០១៤-២០២៣ (Cambodia Climate Change Strategic Plan) សំដៅប្រែក្លាយកម្ពុជា ជាប្រទេស មួយ ដែលចាប់ផ្តើមមានការអភិវឌ្ឍ បៃតង ការបញ្ចេញ កាបូន តិច ភាពធន់នឹង ការ ប្រែ ប្រួល អាកាសធាតុ។ ជាមួយនេះដែរ ផែនការសកម្មភាពប្រែប្រួលអាកាសធាតុតាមវិស័យ (Sectoral Climate Change Action Plan) របស់ក្រសួងពាក់ព័ន្ធចំនួន១៥ ដែលក្នុងនោះរួមមានទាំងក្រសួងឧស្សាហកម្មនិងសិប្បកម្មផង ក៏ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការជិតស្និតរវាងក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងឈានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។ជាងនេះទៅទៀត ក្រសួងបរិស្ថានក្នុងនាមរាជរដ្ឋាភិបាលបានរៀបចំ “ផែនការស្តីពីការចូលរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា (Nationally Determined Contribution – NDC)” ក្នុងក្របខ័ណ្ឌសហប្រជាជាតិ ដែលក្នុងនោះ យើងបានធ្វើការ ប្តេជ្ញាចិត្ត កាត់ បន្ថយ ការ បញ្ចេញ ឧស្ម័ន ផ្ទះ កញ្ចក់ ក្នុងប្រទេសកម្ពុជា ឱ្យ បាន ចំនួន ៣,១លាន តោន (ស្នើនឹង២៧%) នៅ ត្រឹម ឆ្នាំ២០៣០ ពី វិស័យ ថាមពល កម្មន្តសាល ដឹកជញ្ជូន និងវិស័យ ផ្សេង ៗ ទៀត។
គម្រោងអភិវឌ្ឍន៍ការបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាពនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន» ដែលយើងកំពុងប្រារព្វពិធីដាក់ឱ្យដំណើរការនាពេលនេះ នឹងគាំទ្រដល់ ចក្ខុវិស័យ របស់ផែនការ យុទ្ធសាស្ត្រឆ្លើយតបការ ប្រែប្រួល អាកាសធាតុ កម្ពុជា ជាពិសេស វានឹងឆ្លើយ តប ផ្ទាល់ទៅនឹង ទិសដៅ យុទ្ធសាស្ត្រទី៤ ស្តីពីការលើកកម្ពស់ ការកសាង ផែនការ និង បច្ចេកវិទ្យា បញ្ចេញ កាបូន តិច ដើម្បី គាំទ្រ ដល់ ការអភិវឌ្ឍ ដោយ ចីរភាព និងទិសដៅ យុទ្ធសាស្ត្រ ទី៥ ស្តីពីការពង្រឹងសមត្ថភាព ចំណេះដឹង និង ការយល់ដឹង ដើម្បី ឆ្លើយតប នឹង ការប្រែប្រួល អាកាសធាតុ។ គម្រោងនេះក៏នឹងចូលរួម ចំណែក យ៉ាង សំខាន់ ក្នុង ការ សម្រេច គោល ដៅរបស់ ផែនការស្តីពីការចូលរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា (NDC) ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ ក្នុងក្របខ័ណ្ឌសហប្រជាជាតិ។
ថ្លែងបើក កម្មវិធីនាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា គម្រោងនេះមានរយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០១៨-២០២១ និង បានបញ្ចប់ដំណាក់កាលទី១ ប្រកបដោយមានជោគជ័យក្នុងទឹកប្រាក់ ៩សែនដុល្លា និង ចាប់ផ្តើមដំណាក់កាលទី ២ ជាបន្ត ដែលមានទឹកប្រាក់ ១លានន៩សែនដុល្លា ក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍដល់ក្រុមហ៊ុន រោងចក្រ និងសិប្បកម្មតាមរយ:ការពង្រឹងប្រសិទ្ធភាពធនធាន ប្រសិទ្ធភាពថាមពល ការផ្ទេរបច្ចេកវិទ្យាអំណោយផលដល់បរិស្ថាន ព្រមទាំងការគ្រប់គ្រងបរិស្ថាននៅក្នុងវិស័យកម្មន្តសាលកម្ពុជា និងកាត់បន្ថយហានីយភ័យរយៈពេលវែងដែលបង្កដោយការប្រែប្រួលអាកាសធាតុ ក្នុងវិស័យឧស្សាហកម្មនិងសិប្បកម្មក្នុងប្រទេសកម្ពុជា ។ គម្រោងនេះជាគម្រោងទីមួយដែលមានការចូលរួមគាំទ្រ ក្រោមការដឹកនាំរបស់ឯកឧត្តម កត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលដាក់ឲ្យអនុវត្តក្រោមក្របខណ្ឌ កម្មវិធីភាពជាដៃគូរប្រចាំប្រទេស ឬ Program for Partnership (PCP)នូវកិច្ចអន្តាគមន៍គន្លឹៈ៣គឺ ទេសចរណ៍ប្រកបដោយចីរភាព ខ្សែសង្វាក់តម្លៃកសិឧស្សាហកម្ម និង ឧស្សាហកម្មច្នៃប្រឌិត ព្រមទាំងពិពិធកម្មឧស្សាហកម្មនិងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩