«នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥ ក្រសួង បរិស្ថានបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ហើយនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ នេះ ក្រសួងបរិស្ថានផ្តោតលើរដ្ឋបាលទំនើប ដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា និងពង្រឹងប្រសិទ្ធភាពកាន់តែខ្លាំងលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធី Business and HR Networking ក្នុងក្របខណ្ឌពិព័រណការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ រៀបចំឡើងរយៈពេល២ថ្ងៃ ២៧ដល់២៨ខែតុលាឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមការងារ នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងដែគូរភាគីពាក់ព័ន្ធទំាងអស់ ចែករំលែកចំណេះដឹងបទពិសោធន៍ ដែលធ្វើអោយដំណើរការនៃពិព័រណនេះមានការចូលរួមទស្សនា និង អ្នកស្វែងរកការងារយ៉ាងច្រើនកុះករជាទីមោទនៈក្នុងរយៈពេល ២ ថ្ងៃនេះ។
ឯកឧត្តមបានបន្តថា កម្មវិធីពិព័រណ៍ការងារនេះ មិនត្រឹមតែផ្តល់ឱកាសការងារប៉ុណ្ណោះទេ តែថែមទាំងផ្តល់ការបណ្តុះបណ្តាលដើម្បីធ្វើការស្វែងយល់ និងទទួលព័ត៌មានថ្មីៗបំផុតពីតម្រូវការជំនាញទីផ្សារការងារ ការធ្វើទំនើបកម្មខ្លួនឯង អភិវឌ្ឍន៍សមត្ថភាពជំនាញ ការរៀបចំផែនការអាជីព បណ្តុះផ្នត់គំនិត កែប្រែឥរិយាបទ និង បង្កើនការយល់ដឹងការលើកកម្ពស់ផលិតភាពជាតិ និងភាពប្រកួតប្រជែងអាជីវកម្មដោយប្រើបញ្ញា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មឌីជីថល តាមរយៈការដកពិសោធន៍ជាមួយនិយោជក វិស័យឯកជន ជំនាញការជាតិ អន្តរជាតិ និងស្ថាប័នរដ្ឋនៅតាមស្តង់នីមួយៗ និង តាមរយៈគ្រឹស្ថានសិក្សា សាលាមគ្គុទេសក៍ និង ផលិតភាពជាតិ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩