នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិ ឱ្យ លោកស្រី ជា ចិន្តាមុនី ប្រធានគណៈកម្មការកិច្ចការសង្គម តំណាងមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ ការបណ្តុះបណ្តាល ACE ចូលជួបពិភាក្សាការងារទាក់ទងការងារបរិស្ថាននៅតាមសាលារៀន។

លោកស្រី ជា ចិន្តាមុនី បានជំរាបអំពីសកម្មភាពកន្លងមក ទាក់ទងការងាររត់ដើម្បីបរិស្ថាន ជារៀងរាល់ឆ្នាំ ដើម្បីប្រមូលថវិកាសម្រាប់គាំទ្រសកម្មភាពបរិស្ថាន ក៏ដូចជាទិញធុងសំរាមដាក់នៅតាមសាលារៀន។ នៅឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាន នឹងរៀបចំឡើងជាលើកទី៣ នៅរាជធានីភ្នំពេញ ដោយមានការសហការពីគាំទ្រ ពីក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ និងដៃគូសហការមួយចំនួនផ្សេងទៀត នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខ ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន នៅតាមទីសាធារណៈ និងតាមសាលារៀនឱ្យមានភាពល្អប្រសើរ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រនូវរាល់សកម្មភាព អប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានរបស់យុវជន ក៏ដូចជាមហាជនទូទៅចូលរួមគាំទ្រវិស័យបរិស្ថានទាំងអស់គ្នា តាមរយៈសកម្មភាពសង្គមផ្សេងៗ ជាពិសេសការរត់ដើម្បីបរិស្ថាន រៀបចំឡើងដោយមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ACE ដើម្បីគម្រោងលើកកម្ពស់អនាម័យនៅតាមសាលារៀន។ ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តឱ្យ ACE មានការ ចូលរួមគាំទ្របន្តទៀតដល់ការអនុវត្តកម្មវិធីសាលាមេត្រីបរិស្ថាន (Eco-School Program Implementation) តាមរយៈការចងសម្ព័ន្ធសាលាមេត្រីភាព ជាមួយសាលាបឋមសិក្សា និងមធ្យមសិក្សា (Sister School) នៅកម្ពុជា ការរៀបក្លឹបមេត្រីភាពបរិស្ថាននៅតាមសាលារៀនផងដែរ ដើម្បីបង្កើនការចូលរួមកិច្ចគាំពារបរិស្ថាន និងផ្លាស់ប្តូរផ្នត់គំនិតមកស្រឡាញ់បរិស្ថាន ជាពិសេសការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវទាំងអស់គ្នា៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ