នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មីនេះ ក្រសួងបរិស្ថានជំរុញបន្ថែមទៀតការអនុវត្តមុខងារសាធារណៈក្នុងការគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ
………………………………………
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងក្នុងកិច្ច ប្រជុំវិមជ្ឈការ និងវិសហមជ្ឈការស្តីពីការផ្ទេរមុខងារ និងធនធាន(ការផ្តល់សេវារដ្ឋបាលរបស់ក្រសួងបរិស្ថាន) ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងបរិស្ថាន ថា នៅក្នុងរដ្ឋាភិបាលអណត្តិថ្មីនេះ ក្រសួង បរិស្ថាននឹងជំរុញបន្ថែមទៀតដល់ការអនុវត្តមុខងារតួនាទីគ្រប់វិស័យ ក៏ដូចជាការឆ្លើយតបទៅ នឹងយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញកន្លងមកទៅឱ្យថ្នាក់ក្រោមជាតិ និងពិភាក្សាគ្នាការអនុវត្តមុខ ងារសាធារណៈនេះទៅដល់ក្រុងទាំង២៦ និងស្រុក ក្នុងការជួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង បរិស្ថាន ដូចជា ការគ្រប់គ្រងសំរាម ប្រព័ន្ធលូ ដើម្បីកិច្ចគាំពារបរិស្ថាន។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាន៍ដែរថា មុខងារសាធារណៈ គឺត្រូវមានការទទួលខុសត្រូវនូវអ្វី ដែលបានចែងក្នុងអនុក្រឹត្យក្នុងការកំណត់មុខងារសាធារណៈរបស់ក្រសួ ងបរិស្ថាន កំណត់មុខងារសាធារណៈរបស់មន្ទីរ ដែលជាសេនាធិការឱ្យថ្នាក់ខេត្ត ថាតើត្រូវប្រែក្លាយមុខងារ យុទ្ធសាស្រ្ត និងយុទ្ធវិធីបែបណា ដើម្បីការអនុវត្ត ដើរឱ្យឆ្លើយតបទៅនឹងផែនការក្រសួង ធ្វើយ៉ាងណា ដើរឱ្យទាន់ទៅនឹងតម្រូវការសង្គម ដែលទាមទារឱ្យរដ្ឋបាលសាធារណៈនេះ មានភាពឈ្លៀសវៃ និងមានប្រសិទ្ធភាព ឆ្លើយតបបានឆាប់រហ័សទៅនឹងសេចក្តីត្រូវការរបស់សង្គមយើងបច្ចុប្បន្ន។

សូមបញ្ជាក់ថា កិច្ចប្រជុំវិមជ្ឈការ និងវិសហមជ្ឈការស្តីពីការផ្ទេរមុខងារ និងធនធាន(ការផ្តល់សេវារដ្ឋបាលរបស់ក្រសួងបរិស្ថាន) ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃច័ន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ស.ព ២៥៦២ ត្រូវនឹងថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថានទាំង២៥ រាជធានី -ខេត្តក្រុង ដើម្បីជំរុញ និងលើកកម្ពស់ការ អនុវត្តការគ្រប់គ្រងសំរាមទីប្រជុំជនក្រុងឱ្យមានប្រសិទ្ធិភាព៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩