នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​២០១៨ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​ចូល​រួម​ជា​អធិបតី​បើក​សិក្ខាសាលា​បើក​ដំណើរការ​រៀបចំ​ឯកសារ​គម្រោង​ ស្នើ​សុំ​ពេញលេញ (PPG) ​គម្រោង “ការ​បញ្ជ្រាប​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ទេសភាព​នៃ​ព្រៃ​ធម្មជាតិ​ និង​ផលិតភាព​ធម្មជាតិ​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​” នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២។

គោលបំណង​នៃ​សិក្ខាសាលា​គឺ​ដើម្បី ១)ជំរុញ​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​គ្រប់​ភាគី​ក្នុង​ដំណើរការ​ប្រឹក្សា​យោបល់​សម្រាប់​ការ​រៀបចំ​គម្រោង ២)​ចែករំលែក​ទិន្នន័យ​និង​ព័ត៌មាន​អំ​ពី​គម្រោង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​តាម​បែប​ចម្រុះ និង​គម្រោង​គាំទ្រ ដោយ​មូលនិធិ​បរិស្ថាន​សកល​ក្នុង​ប្រទេស​កម្ពុជា ៣)ចែករំលែក​និង​ពិភាក្សា​អំពី​សកម្មភាព តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​គម្រោង ៤)ពិភាក្សា​អំពី​របក​គំហើញ​ដំបូង​និង​សក្ដានុពល​នៃ​តំបន់​ភាគ​ខាង​ជើង ៥)គិត​គូរ​អំពី​និរន្តរភាព និង​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​របស់​គម្រោង និង ៦) កំណត់​ជំហាន​បន្ទាប់។

សូម​ជម្រាប​ផង​ដែរ​ថា គម្រោងការ​បញ្ជ្រាប​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ទេសភាព​នៃ​ព្រៃ​ធម្មជាតិ​ និង​ផលិតភាព​ធម្មជាតិ​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា នឹង​អនុវត្ត​នៅ​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ តំបន់​ការពារ​ទេសភាព​អង្គរ និង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដែល​នឹង​ជំរុញ​ការ​គ្រប់គ្រង​តំបន់​ទេសភាព​តាម​បែប​ចម្រុះ​សម្រាប់​ការ​អភិរក្ស​និង​ប្រើប្រាស់​ដោយ​ចីរភាព​នូវ​ធនធាន​ជីវៈចម្រុះ​និង​សេវា​អេកូឡូស៊ី និង​បញ្ជ្រាប​យេនឌ័រ​ទៅ​ក្នុង​រាល់​ទិដ្ឋភាព​នៃ​គម្រោង​ផង​ដែរ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩