ខេត្តកោះកុង​៖​ នៅថ្ងៃច័ន្ទ​ ២កើត​ ខែស្រាពណ៌ ឆ្នាំច​ សំរឹទ្ធស័ក​ ព.ស​.២៥៦២​ ត្រូវនឹងថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៨​ ក្រុមការងារបច្ចេកយេនឌ័រក្រសួងបរិស្ថាន​ បានរៀបចំសិក្ខាសាលា​ ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០១៦-២០២០ និងផ្សព្វផ្សាយអនុសញ្ញាស្តីពីការបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនិងនារីភេទ(ស៊ី-ដ)​ សំដៅកែប្រែ និងធានាឱ្យមានសមភាពយេនឌ័រ កែប្រែនូវវិសមភាពលើទំនាក់ទំនងរវាងស្រ្តី និងបុរសក្នុងការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្តក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាការផ្តល់លទ្ធភាពក្នុងការលើកកម្ពស់ស្ថានភាព និងសមត្ថភាពស្រ្តីក្នុងការបំពេញការងារ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការធ្វើឱ្យមានសមភាព និងសមធម៌យេនឌ័រ និងដើម្បីបង្កើនឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀតរវាងស្រ្តី និងបុរសក្នុងវិស័យបរិស្ថាន។ សិក្ខាសាលានេះ​ មានការអញ្ជើញជាអធិបតី​ដោយ​ លោកជំទាវ​ ព្រំ​ សុភី​ អនុរដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន​ និងលោកជំទាវ​ ឈុន​ រ៉ាវុធ​ អភិបាលរង​ នៃគណៈអភិបាលខេត្តកោះកុង​ រួមទាំងមន្រ្តីពាក់ព័ន្ធក្រសួងបរិស្ថាន​ និងមន្ទីរ​ ស្ថាប័នពាក់ព័ន្ទ​ យុវជនខេត្តកោះកុង​ ប្រមាណ១០០នាក់។

នាឱកាសនោះ​ លោកជំទាវ​អនុរដ្ឋលេខាធិការ​ បានលើកឡើងថា​ ផែនការយុទ្ធសាស្ត្រ នេះបានរៀបចំជាទិសដៅយុទ្ធសាស្រ្តសំខាន់ៗទៅតាមនាយកដ្ឋាន ដោយដាក់ចេញនូវសកម្មភាពនានាដើម្បីកែប្រែវិសមភាពលើទំនាក់ទំនងរវាងស្រ្តីនិងបុរសក្នុងការគ្រប់គ្រង និងធើ្វសេចក្តីសម្រេចចិត្ត ដែលជាការផ្តល់លទ្ធភាពក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី និងសមភាពយេនឌ័រ ដែលអាចឈានទៅធានាថាអាចមានការកែប្រែសម្រាប់ធានា ឱ្យមានសមភាពយេនឌ័រ ដើម្បីដោះស្រាយនូវរាល់ឧបសគ្គនានាចំពោះស្ដ្រីក្នុងការបំពេញនូវតួនាទីជាអ្នកដឹកនាំក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសក្នុងវិស័យគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានដែលជាការងារស្នូលរបស់ក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកជំទាវ​ ឈុន​ រ៉ាវុធ​ អភិបាលរងខេត្តកោះកុង​ បានអោយដឹងថា​ តាមរយៈសិក្ខាសាលានេះ​ មានសារៈសំខាន់ណាស់ក្នុងការជំរុញ​ និងលើកកម្ពស់ដល់ស្រ្តី​ ក្នុងការចូលរួមរាល់គ្រប់សកម្មភាពក្នុងសង្គម​ និងជាផ្នែកមួយជំរុញយុទ្ធសាស្រ្តយេនឌ័រអោយមានប្រសិទ្ធភាព។ យ៉ាងណាមិញ​ ផែនការយុទ្ធសាស្រ្តនេះ​ សង្ឃឹមដែរថា នឹងបានរួមចំណែកក្នុងការសម្រេចបានូវគោលដៅ ជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ក្នុងការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។

គូសបញ្ជាក់ថា​ សិក្ខាសាលានេះ​ មានរយៈ២ថ្ងៃ​ ដោយក្នុងសិក្ខាកាមទាំងអស់នឹងចុះទៅទស្សនៈកិច្ចសិក្សាស្វែងយល់ផ្ទាល់នៅសហគមន៍តំបន់ការពារពាមក្រសោប​ ដើម្បីស្វែងយល់បន្ថែមក្នុងការចូលរួមរបស់ស្រីសម្រាប់ការអភិរក្សធនធានធម្មជាតិ​ អភរក្សជីវៈចម្រុះ​ និងការកម្ពស់កំរិតជីវភាពឲប្រសើរឡើងក្នុងសហគមន៍តំបន់ការពារធម្មជាតិនេះ៕

 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩