នៅខេត្តកំពង់ឆ្នាំ ថ្ងៃអង្គារ៍ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព ដើម្បីបញ្ជ្រាបចំណេះដឹងអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និង ការប្រើប្រាស់ធនធានធម្មជាតិ ឲ្យបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបទមហាជន គ្រប់មជ្ឈដ្ឋាន ឲ្យទៅជាកម្លាំងចលករ រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធាន ធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្របទៅតាមទស្សនទាន «ការអភិវឌ្ឍដោយចីរភាព»។

កម្មវិធីនេះ បានធ្វើឡើងនៅវិទ្យាល័យ ជា ស៊ីម កំពង់ឆ្នាំង និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលមានការចូលរូមពីស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់។

នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីក្នុងប្លាស្ទិកអាចបង្កឲ្យមានការបំពុលដល់ គុណ ភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងទឹក ជាពិសេសកុំដុតថង់ ប្លាស្ទីក ដែលធ្វើឲ្យប៉ះពាល់ស្រទាប់អូស្សូន និងបំពុលបរិយាកាស។

ឯកឧត្តម បានជំរុញអាជ្ញាធរដែនដី រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ បំផុសចលនាមហា ជន ឲ្យរៀបចំព្រឹត្តិការដ៍សំខាន់នេះ គ្រប់ទីតាំងនានា ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ ឲ្យចេះស្រលាញ់ បរិស្ថាន និងស្នើរគ្រប់មជ្ឍដ្ឋានទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាបំបាត់ការបំពុលដោយប្លាស្ទិក ដើម្បីសុខ ភាពយើងទាំងអស់គ្នា។ ជាចុងក្រោយ ឯកឧត្តម សូមឱ្យសិស្សានុសិស្សទាំងអស់ ខិតខំរៀន សូត្រយកចំណេះដឹងល្អៗ សម្រាប់អភិវឌ្ឍខ្លួន គ្រួសារ និងសង្គម ដែលនឹងត្រូវបន្តវេនកសាងប្រទេស ឱ្យកាន់តែរីកចម្រើន និងការរស់នៅប្រកបដោយចីរភាព។

គូសបញ្ជាក់ថា សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍន៍ដោយចីរភាព” ធ្វើឡើង រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៣-៦ នៅតាមសាលាចំនួន៨នៅក្នុងខេត្តកំពង់ឆ្នាំង៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩